តូក្យូ៖ ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន Hitachi Ltd បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួន បានឈ្នះការបញ្ជាទិញ ដែលមានតម្លៃ ៧៩៨ លានដុល្លារ លើប្រព័ន្ធត្រួតពិនិត្យរថភ្លើងមួយ នៃតំបន់ឆ្លងកាត់រហ័ស ស្ថិតក្នុងតំបន់ឆកសមុទ្រសាន់ហ្វ្រាន់ស៊ីស្កូ ដែលត្រូវបានគេស្គាល់ថា BART យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុន Hitachi Rail STS USA Inc នឹងជំនួសប្រព័ន្ធប្រតិបត្តិការ ដែលមានអាយុ ៤៨ ឆ្នាំដោយអង្គភាព គ្រប់គ្រងឌីជីថល ហើយគេរំពឹងថា នឹងអនុញ្ញាតឲ្យរថភ្លើង ដំណើរការនៅលើកាលវិភាគតឹងតែង និងបង្កើនសមត្ថភាពអ្នកដំណើរ។
គម្រោងដែលគ្រោងនឹងបញ្ចប់ នៅឆ្នាំ ២០២៩ នឹងធ្វើឲ្យប្រតិបត្តិកររថភ្លើង អាចរត់បាន១០រថភ្លើងក្នុងមួយម៉ោង ក្នុងទិសដៅនីមួយៗ នៅលើខ្សែរថភ្លើងសំខាន់ រវាងសាន់ហ្វ្រាន់ស៊ីស្កូ និងOakland កើនឡើងពីលេខ ២៣ បច្ចុប្បន្ន។
BART រំពឹងថា គម្រោងនេះ នឹងបង្កើតការងារថ្មីចំនួន ប្រហែល ៥០០ កន្លែងដោយមានការងារផ្ទាល់ និងប្រយោលជិត ៨៨០០ កន្លែង ដែលបានមកពីការវិនិយោគ។ BARTបន្តថា មានអ្នកជិះជាមធ្យមប្រហែល ៤០៥,០០០ នាក់ក្នុងមួយថ្ងៃ ដោយភ្ជាប់ឧបទ្វីបសានហ្វ្រានស៊ីស្កូ ជាមួយBerkeley Oakland និងទីក្រុងដទៃទៀត នៅតំបន់បូព៌ាភាគខាងជើង នៃរដ្ឋកាលីហ្វ័រញ៉ា៕ ដោយ៖លី ភីលីព