បច្ចេកវិទ្យា

យោធាចិន អួតពីយន្តហោះប្រយុទ្ធ គ្មានមនុស្សបើកថ្មី នៅក្នុងសមយុទ្ធយោធា

បរទេស៖ យន្ដហោះគ្មានមនុស្សបើកថ្មីនេះ អាចបំពេញបេសកកម្មផ្សេងៗ រាប់ចាប់ពីការស្ទាក់លើអាកាស រហូតដល់ការស្ទាក់វាយប្រហារសត្រូវ ជាមួយនឹងគ្រាប់មីស៊ីល។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយចិននាពេលថ្មីៗនេះ បានបញ្ជាក់ពីអ្វីដែលហាក់ដូចជា ការបន្ថែមថ្មីមួយនៃឃ្លាំងអាវុធដ៏អស្ចារ្យរបស់ប្រទេសនេះ គឺយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ ដែលបំពាក់ដោយគ្រាប់បែកវាយប្រហារពីរដើម។

វីដេអូដំបូងដែលចែករំលែកដោយទូរទស្សន៍ចិន CCTV នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo បានបង្ហាញថា យន្តហោះគ្មានមនុស្សបើកនេះ ត្រូវបានគេដាក់ពង្រាយក្នុងអំឡុងពេលសមយុទ្ធមួយដោយកងពលតូចពិសេស នៅក្រោមកម្លាំង កងទ័ពរំដោះប្រជាជនចិន ធ្វើឡើងនៅខេត្តយូណាន។

យន្ដហោះគ្មានមនុស្សបើកបង្វិលស្លាប ត្រូវបានគេរាយការណ៍ថា មានសមត្ថភាពអាចបំពេញបេសកកម្មជាច្រើនរាប់ចាប់ពីការឃ្លាំមើលរហូតដល់ការស្ទាក់ ចាប់ពាក់កណ្ដាល និងអាចបាញ់មីស៊ីលនាំផ្លូវប្រឆាំងគោលដៅរបស់សត្រូវថែមទៀតផង។

យោងតាមកាសែត គឺយន្តហោះគ្មានមនុស្សបើកនេះ ទំនងជាត្រូវបានផលិតដោយក្រុមហ៊ុនចិនមួយឈ្មោះ Harwar ដែលមានជំនាញក្នុងការអភិវឌ្ឍ និងផលិតដ្រូនជាមួយឧបករណ៍ពិសេស៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top