បច្ចេកវិទ្យា

ដាច់ផ្ងារបើដឹងតម្លៃតែម Carbon Fiber រូបត្រីបបែល លើឡាន Corvette C8

Carbon Fiber គឺជាសមាធាតុមួយ ដែលក្រុមហ៊ុនផលិត រថយន្តភាគច្រើន ប្រើលើរថយន្តតម្លៃថ្លៃៗ របស់ពួកគេ ដោយសារតែវារឹងមាំ ហើយមានទម្ងន់ស្រាល។ បច្ចុប្បន្ននេះដោយសារតែប្រជាប្រិយភាព របស់វាកាន់តែកើនឡើងខ្លាំង តម្លៃរបស់ Carbon Fiber ក៏រឹតតែថ្លៃដែរ។

ជាក់ស្តែងដូចជាតែម Carbon Fiber រូបត្រីបបែលរបស់ក្រុមហ៊ុន Nowicki Autosport ដែលមានលើរថយន្ត Corvette C8 អីចឹង ដោយវាត្រូវបានដាក់លក់ថ្លៃស្មានមិនដល់។ លក្ខណៈពិសេសរបស់វាគឺ ផលិតចេញពី Carbon Fiber, មានទម្ងន់ស្រាលខ្លាំង, រឹងមាំខ្លាំង, ប៉ូលាដោយដៃ និង មិនធ្វើឲ្យខូចថ្នាំរថយន្ត។

គួរឲ្យដឹងថា តែមនោះមានតម្លៃត្រូវដល់ទៅ ៤៩៥ដុល្លារក្នុងមួយឈុត ដោយក្នុងនោះមាន ៣តែម សម្រាប់បិតលើទ្វារទាំងសងខាង និងផ្នែកខាងក្រោយ។ តម្លៃរបស់វាគឺស្មើនឹងតែមក្រូមេចេញពីរោងចក្ររបស់លើរថយន្ត Corvette C8 ដល់ទៅ ៥ដងឯណោះ៕

ដោយ៖ sabay

Most Popular

To Top