បាងកក៖ការសំណូមពររបស់អាជ្ញាធរអូស្រ្តាលីសុំឲ្យ Google លុបរូបថតនៅលើកំពូលនៃគេហទំព័រ ជនជាតិដើមភាគតិចបានធ្វើឲ្យមានការជជែកដេញដោលគ្នា អំពីវិធីការពារទីតាំងបែបនេះឲ្យកាន់តែប្រសើរឡើង និងថា តើឧបករណ៍ធ្វើផែនទីកំពុងបង្កើនហានិភ័យភាពឯកជន និងការអភិរក្សយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ឧទ្យានអូស្រ្តាលីទទួលខុសត្រូវចំពោះឧទ្យានជាតិដែលជាកន្លែង Uluru មានទីតាំងនៅកាលពីខែមុនបានជំទាស់ទៅនឹងឧបករណ៍ Google Street View ធ្វើឲ្យអ្នកប្រើប្រាស់ដើរស្ទើរតែលើកំពូលភ្នំរបស់ខ្លួន ដោយការបិទសម្រាប់ភ្ញៀវទេសចរក្នុងឆ្នាំ ២០១៩ បន្ទាប់ពីយុទ្ធនាការ រាប់ទសវត្សដោយសហគមន៍ជនជាតិដើមភាគតិច។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បាននិយាយថា រូបភាពត្រូវបានគេចាត់ទុកថា ប្រឆាំងនឹងការហាមឃាត់ត្រូវបានចែកចាយ ដោយអ្នកប្រើប្រាស់ហើយត្រូវបានដកចេញ។ លោកបានបន្តថា យើងយល់ថាឧទ្យានជាតិ Uluru-Kata Tjuta គឺតំបន់ពិសិដ្ឋចំពោះប្រជាជន Anangu នៅពេលឧទ្យានអូស្រ្តាលីបានលើកឡើង ពីការព្រួយបារម្ភរបស់ពួកគេអំពីការចូលរួមចំណែក របស់អ្នកប្រើប្រាស់នេះយើងបានលុបរូបភាព ចេញហើយ។
លោកបានបន្ថែមទៀតថា ការបរិច្ចាគជិត ២០ លានទៅGoogle Maps ក្នុងមួយថ្ងៃៗពិតជាមានសារប្រយោជន៍មែនមានខ្លះរំលោភគោលនយោបាយ។ រូបថតជាង ១០ លា ននិងវីដេអូ ៣ លានត្រូវបានលុបចោលកាលពីឆ្នាំមុន៕ ដោយ៖លី ភីលីព