ចិន៖ សារព័ត៌មាន Yicai បានរាយការដោយដកស្រង់ការប៉ាន់ស្មានរបស់អ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Researchថា ការនាំចេញស្មាតហ្វូន 5G របស់ប្រទេសចិនត្រូវបានគេប៉ាន់ស្មានថានឹងឈានដល់១៤០លានគ្រឿងនៅឆ្នាំ២០២០នេះ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
នេះបើយោងតាមអ្នកវិភាគ Tang Ding មកពី Counterpoint Researchថា ការលក់ស្មាតហ្វូន 5G របស់ប្រទេសចិនកាលខែកក្កដាមានចំនួនជិត១៤ លានគ្រឿង កើនឡើង ២៣៩ ភាគរយបើប្រៀបធៀបទៅនឹងខែមករាដែលស្មើនឹងជិត ៥០ ភាគរយនៃការលក់ស្មាតហ្វូនសរុបរបស់ប្រទេសចិន។ នៅទូទាំងពិភពលោកការនាំចេញរបស់ក្រុមហ៊ុនផលិតទូរស័ព្ទចិនបានកើនឡើងពី ៧២ ភាគរយក្នុងត្រីមាសទី ២ ដល់ ៧៩ ភាគរយក្នុងខែកក្កដា។
លោក Tang បានបន្តថា ការកើនឡើងនៃការដឹកជញ្ជូនស្មាតហ្វូន 5G របស់ប្រទេសចិនអាចត្រូវបានកំណត់ដោយហេតុផលមួយចំនួនរួមទាំងការធ្វើពាណិជ្ជកម្មយ៉ាងលឿននៃបន្ទះឈីប 5G ពាក់កណ្តាល និងចុងទាបពីអ្នកផលិតបន្ទះឈីបដូចជាក្រុមហ៊ុន Qualcomm, MediaTek និង Spreadtrum Communicationsជាមួយប្រសិទ្ធិភាពខ្ពស់នៃការអភិវឌ្ឍផលិតផលថ្មីដោយក្រុមហ៊ុនផលិតទូរស័ព្ទចល័តចិន និងក្រុមហ៊ុនផលិតរចនាដើម។ ការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសចិននៃមមេរោគ COVID-19 និងបណ្តាញប្រតិបត្តិការរបស់ប្រតិបត្តិករចិននិងការផ្សព្វផ្សាយផែនការទិន្នន័យ 5G។
យោងតាមទិន្នន័យចេញផ្សាយដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានបានឲ្យដឹងថា ស្ថានីយ៍ 5G មានចំនួនជាង ៦០០,០០០ ត្រូវបានសាងសង់ និងដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេសចិនដោយភ្ជាប់ឧបករណ៍ស្ថានីយសរុបជាង ១០០ លាន៕