វាគឺជាដំណឹងដ៏អាក្រក់មួយ សម្រាប់អ្នកគាំទ្រ រថយន្ត Toyota Land Cruiser ដែលជា SUV ខ្នាតធំ ទំនើប និងមានសមត្ថភាពខ្លាំង ខាង Off-road ដោយវានឹងត្រូវឈប់ផលិត បន្ទាប់ពីម៉ូដែល ឆ្នាំ២០២១ សម្រាប់ទីផ្សារ អាមេរិក ។ នេះបើយោងតាមគេហទំព័រ Motor Authority ដែលនិយាយថា បានប្រភពពីឈ្មួញកណ្តាល មិនបង្ហាញអត្តសញ្ញាម្នាក់ ដែលបញ្ជាក់អំពីព័ត៌មាននេះ។

Land Cruiser គឺជាម៉ូដែលរថយន្ត ដែលមានជីវិតវែងបំផុតរបស់ Toyota និង ជាឈ្មោះ SUV រស់នៅយូរបំផុតទី២ នៅក្នុងឧស្សាហកម្មយានយន្ត បន្ទាប់ពី Chevrolet Suburban។

ទោះជាយ៉ាងណាក៏ដោយ Toyota អាចនឹងចេញរថយន្ត Land Cruiser ម៉ូដែល 300-series នៅឆ្នាំក្រោយ ដើម្បីមកជំនួសម៉ូដែល 200-series សម្រាប់លក់លើទីផ្សារដទៃមួយចំនួន ដូចជា អូស្ត្រាលី, រុស្ស៊ី និងអារ៉ាប់ ដែលជាប្រទេសពេញនិយមខ្លាំងលើ SUV ប្រភេទនេះ។ Land Cruiser ជំនាន់ថ្មីនោះអាចនឹងប្តូរពីម៉ាស៊ីន V8 មកប្រើម៉ាស៊ីន twin-turbo V6 ជំនួសវិញទៀតផង៕
ដោយ៖ sabay
