សេនហ្វ្រេនស៊ីស្កូ៖គេហទំព័រ YouTube បាននិយាយថា ខ្លួននឹងលុបចោលខ្លឹមសារដែលផ្ទុយនឹងការឯកភាពរបស់អ្នកជំនាញអំពីវ៉ាក់សាំងការពារ មេរោគ COVID-19 ដោយធ្វើការអាប់ដេតគោលនយោបាយរបស់ខ្លួនស្តីពីព័ត៌មាន មិនពិតអំពីរោគរាតត្បាតនាពេលបច្ចុប្បន្ន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ការផ្លាស់ប្តូរនេះគឺជាវេទិកាចុងក្រោយបំផុត ដោយប្រព័ន្ធអ៊ីនធើណេតកំពុងពុះពារដើម្បីទប់ស្កាត់ការរីករាលដាលនៃការបោកបញ្ឆោត និងព័ត៌មានមិនពិត អំពីមេរោគ និងការព្យាបាល។
គេហទំព័រ YouTube ជាសេវាកម្មចែករម្លែក វីដេអូរបស់ក្រុមហ៊ុន Google បាននិយាយថា ខ្លួនកំពុងពង្រីកគោលនយោបាយព័ត៌មានមិន ពិតខាងវេជ្ជសាស្ត្ររបស់ខ្លួនដើម្បីលុបចោលការអះអាងអំពីការចាក់វ៉ាក់សាំងការពារ COVID-19 ផ្ទុយនឹងការព្រមព្រៀងរបស់អ្នកជំនាញពីអាជ្ញាធរសុខាភិបាលក្នុងតំបន់ ឬអង្គការសុខភាពពិភពលោក។
គេហទំព័រ YouTube បានបន្តថា វាកំពុងធ្វើសកម្មភាព ក្នុងការស្មានទុកជាមុនអំពីការចេញផ្សាយវ៉ាក់សាំងមួយឬច្រើន និងការសង្ស័យក្នុង ចំណោមមនុស្សជាច្រើនអំពីភាពមានប្រយោជន៍របស់ពួកគេ។ ខ្លឹមសារត្រូវលុបចោលរួមមាន ការអះអាងថា វ៉ាក់សាំងអាចសម្លាប់មនុស្ស ឬបង្កឲ្យមានភាពគ្មានកូន ឬថា មីក្រូអាចត្រូវបានផ្សាំនៅក្នុងមនុស្ស ដែលទទួលការចាក់វ៉ាក់សាំង។
YouTube បន្ថែមទៀតថា ខ្លួនបានលុបចោល វីដេអូជាង ២០០,០០០ គឺជាព័ត៌មានគ្រោះថ្នាក់ ឬបំភាន់ភ្នែក ចាប់តាំងពីថ្ងៃទីខែកុម្ភៈមករួមទាំងការអះអាង ដែលមិនបានបញ្ជាក់អំពីការបញ្ជូន ឬការព្យាបាលដោយគ្មានការបញ្ជាក់។ ចំពោះសកម្មភាពពាក់ព័ន្ធនោះ Facebook បានប្រកាសហាមឃាត់ការផ្សាយពាណិជ្ជកម្ម ដែលរារាំងប្រជាជន មិនឲ្យចាក់វ៉ាក់សាំងដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីផ្ទុកព័ត៌មានមិនពិត។
ក្រុមហ៊ុនយក្សបច្ចេកវិទ្យានេះត្រូវបានគេចោទប្រកាន់ជាទៀងទាត់ថា អនុញ្ញាតឲ្យចលនាប្រឆាំងនឹងវ៉ាក់សាំងមានការរីកចម្រើន៕ដោយ៖លី ភីលីព