ក្រុមហ៊ុនរថយន្តអាមេរិក SSC បានបំបែកកំណត់ត្រាពិភពលោកថ្មី “រថយន្តលឿនបំផុតលើពិភពលោក” ដោយប្រើប្រាស់រថយន្តម៉ូដែល Tuatara រត់ដល់ល្បឿន ៣៣១ ម៉ាយ៍ក្នុងមួយម៉ោង ឬ ៥៣២ គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅលើដងផ្លូវមួយក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិក។
គួរឲ្យដឹងថា រថយន្ត Bugatti Chiron Super Sport 300+ ដែលជាអ្នកកាន់កំណត់ត្រាចាស់ អាចរត់ដល់ល្បឿនត្រឹម ៣០៤ ម៉ាយ៍ក្នុងមួយម៉ោង ៤៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុណ្ណោះ។

រថយន្ត SSC Tuatara ខាងលើ ត្រូវបានបើកបរ ដោយអ្នកប្រណាំងរថយន្តអង់គ្លេស Oliver Webb ដែលជាអ្នកបើករថយន្ត Koenigsegg Agera RS ដល់ល្បឿន ២៨៤ ម៉ាយ៍ក្នុងមួយម៉ោង ឬ ៤៤៧ គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីឆ្នាំ២០១៧។

SSC Tuatara បំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៥,៩លីត្រ V8 មានកម្លាំងសរុបដល់ទៅ ១ ៧៥០សេះ៕ ប្រភព៖ sabay
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
