ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Xiaomi បង្ហាញបច្ចេកវិទ្យាឥតខ្សែ ដែលខ្លួនអះអាងថា អាចសាកថ្មស្មាតហ្វូន ក្នុងរយៈពេលតិចជាង២០នាទី ពេញថាមពល១០០ភាគរយ បង្កើតដើម្បីប្រកួតប្រជែងជាមួយ Samsung, Apple និង Huawei នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
បច្ចេកវិទ្យាសាកថ្មឥតខ្សែប្រភេទ MiW 80W ប្រព័ន្ធនេះមិនទាន់បានចែកចាយ លើស្មាតហ្វូនណាមួយនៅឡើយទេ។ ក្រុមហ៊ុន Xiamo អះអាងថា វាអាចបំពេញបាននូវថាមពលថ្ម ៤,០០០ mAh ដូចគ្នានឹង Google Pixel ៥ ថ្មីដែរដល់ ១០ ភាគរយក្នុងរយៈពេល ១ នាទី ៥០ ភាគរយក្នុងរយៈពេល ៨ នាទី និង ១០០ ភាគរយក្នុងរយៈពេល ១៩ នាទី។
សម្រាប់ការប្រៀបធៀប បច្ចេកវិទ្យាសាកថ្មឥតខ្សែ 30W Mi បានចេញផ្សាយ កាលពីឆ្នាំមុនសាកថ្ម ប្រហាក់ប្រហែលទៅនឹង ៥០ ភាគរយ ក្នុងរយៈពេលប្រហែល ២៥ នាទី និង ១០០ ភាគរយក្នុងរយៈពេល ៦៩ នាទី។
ក្រុមហ៊ុនមានមូលដ្ឋាន នៅទីក្រុងប៉េកាំងនិយាយថា បច្ចេកវិទ្យាសាកថ្មរបស់ វាគឺជាការបញ្ជាទិញ មុនពេលមានម៉ាកស្មាតហ្វូនដទៃទៀត ដូចជា Samsung, Apple និង Huawei ៕ ដោយ៖លី ភីលីព