រថយន្ត Bugatti Chiron Sport មានដាក់លក់ នៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងតម្លៃប្រមាណ ៣លានដុល្លារ ដែលអតិថិជន មានជម្រើសបង់រំលស់រយៈពេល ២ឆ្នាំ និងរយៈពេល ៣ឆ្នាំ។
បើការបង្ហាញរបស់គណនី YouTube ឈ្មោះ DragTimes បានបង្ហាញឲ្យដឹងថា រថយន្ត Bugatti Chiron Sport មួយប្រភេទដែលមានតម្លៃ ៣,៥លានដុល្លារ ត្រូវបង់មុនចំនួន ៣៥៨ ០០០ដុល្លារ និងត្រូវបង់ ៥២ ១៩៦ដុល្លារក្នុងមួយខែ សម្រាប់កុងត្រារយៈពេល ៣៦ខែ។ ចំពោះកុងត្រាបង់រយៈពេល ២៤ខែ គឺត្រូវបង់ជាប្រចាំខែ ៦៥ ៩៥០ដុល្លារ។
តម្លៃបង់រំលស់ប្រចាំខែនេះគឺស្មើនឹងការទិញរថយន្ត Porsche Boxster ថ្មីជារៀងរាល់ខែ ប្រសិនបើគិតតម្លៃរថយន្តនៅលើទីផ្សារសហរដ្ឋអាមេរិក ដែលមានតម្លៃចាប់ពី ៥៩ ៦០០ដុល្លារ៕ ប្រភព៖ sabay