ទីក្រុងស៊ីដនី៖ ទូរស័ព្ទ iPhone 12 ស៊េរីថ្មី របស់ក្រុមហ៊ុន ផលិតស្មាតហ្វូនយក្សសហរដ្ឋអាមេរិក Apple ត្រូវបានដាក់លក់ នៅទូទាំងពិភពលោក នាពេលបច្ចុប្បន្ននេះ ធ្វើឲ្យអតិថិជនមានលទ្ធភាព អាចចាប់យកស្មាតហ្វូន បានទាំងនៅលើអ៊ីនធើណេត ឬនៅក្នុងហាង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ដើម្បីសម្គាល់ការចេញលក់នេះ លោក Deirdre O’Brien អនុប្រធានជាន់ខ្ពស់ផ្នែកលក់រាយ និងធនធានរបស់ក្រុមហ៊ុន Apple បានធ្វើការអះអាងថា មិនធ្លាប់មានពេលវេលាល្អប្រសើរ ក្នុងការទទួលបានទូរស័ព្ទ iPhone ឡើយ ទោះបីមានវិបត្តិសេដ្ឋកិច្ច និងជំងឺរាតត្បាតពិភពលោកក៏ដោយ។ ឧបករណ៍លំដាប់ខ្ពស់ ភ្ជាប់មកជាមួយ 5G កាមេរ៉ាមេ ១២ មេហ្គាភិចស៊ែល អេក្រង់ ៦.១ អ៊ីញគែមរាបស្មើ និងកញ្ចក់សេរ៉ាមិច កញ្ចក់ដ៏ស្វិតស្វាញលក់រាយ ក្នុងតម្លៃ ៧៩៩ ផោន។
ក្រុមហ៊ុន Apple ក៏កំពុងដាក់បង្ហាញទូរស័ព្ទ iPhone 12 Pro តម្លៃ ៩៩៩ ផោននៅថ្ងៃនេះផងដែរ មានទំហំប៉ុនគ្នា ប៉ុន្តែមានបំពាក់នូវកាមេរ៉ា telephoto បន្ថែម និងឧបករណ៍ស៊ីជម្រៅមានមូលដ្ឋានលើ Lidar ដើម្បីទ្រទ្រង់ភាពពិតបន្ថែម (AR) និងថេប្លេត iPad Air ។
រូបថតបង្ហាញពីអតិថិជនតម្រង់ជួរ នៅខាងក្រៅ Apple Store ក្នុងទីក្រុងស៊ីដនីកាល ដើម្បីក្លាយជាមនុស្សដំបូងគេ បានចាប់ដៃលើឧបករណ៍ ដែលនឹងត្រូវបានអមដោយ iPhone 12 Mini និង iPhone 12 Max នៅថ្ងៃទី ១៣ ខែវិច្ឆិកា។ iPad Air ត្រូវបានដាក់បង្ហាញ នៅក្នុងព្រឹត្តិការណ៍ មុនការបង្ហាញ iPhone 12 ក៏ត្រូវបានដាក់លក់ ក្នុងតម្លៃ ៥៩៩ ផោនផងដែរ។
iPad Air ថ្មីទាំងអស់មានប៊្លុកហ្ស៊ីនស្តើង កាមេរ៉ាខាងក្រោយទំហំ ១២មេហ្គាភិចស៊ែលរីទីន ១០,៩ អ៊ីញ និងបន្ទះឈីបថ្មី ដែលមានឈ្មោះថា A14 Bionic ។ អេក្រង់ភ្ជាប់មកជាមួយ ការគាំទ្រយ៉ាងពេញលេញ ជាមួយ True Tone ក៏ដូចជាថ្នាំកូត ប្រឆាំងនឹងការឆ្លុះបញ្ចាំង ហើយថេប្លេត នឹងត្រូវបានបំពាក់ដោយខ្សែ USB-C៕ ដោយ៖លី ភីលីព