បរទេស៖ក្រុមហ៊ុនបណ្តាញសង្គមយក្សដ៏ធំ របស់អាមេរិកហ្វេសប៊ុកនៅថ្ងៃសុក្រនេះត្រូវទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយថាលទ្ធផលហិរញ្ញវត្ថុ របស់ខ្លួនសម្រាប់
ត្រីមាសទី ៣ ឆ្នាំ ២០២០ ជាមួយនឹងប្រាក់ចំណូល សុទ្ធកើនឡើងដល់ទៅ ២៩ ភាគរយពោលគឺ ៧,៨៥ ពាន់ប៊ីលានដុល្លារ សម្រាប់ត្រីមាសដែលបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញាបើធៀបនឹង ទំហំត្រឹមតែ ៦,០៩ ពាន់ប៊ីលានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
ប្រាក់ចំណូលប្រចាំត្រីមាសរបស់ហ្វេសប៊ុកកើនឡើងដល់ ២១,៤៧ ពាន់ប៊ីលានដុល្លារកើនឡើងប្រមាណជា ២២ ភាគរយពី ១៧,៦៥ ពាន់ប៊ីលាន ដុល្លារកាលពីឆ្នាំទៅដោយប្រាក់ចំណូលនៃការផ្សាយពាណិជ្ជកម្មកើនឡើង ២២ ភាគរយឬត្រូវ ២១,២២ ពាន់ប៊ីលានដុល្លារបើ
ប្រៀបធៀបនឹងទំហំ ១៧,៣៨ ពាន់ប៊ីលានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ហ្វេសប៊ុកបាននិយាយថាអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់ខ្លួនមានចំនួន ១,៨២ ពាន់លាននាក់ជាមធ្យមសម្រាប់ខែកញ្ញាឆ្នាំ ២០២០ កើនឡើង ១២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំខណៈអ្នកប្រើប្រាស់សកម្មប្រចាំខែមានចំនួន ២,៧៤ ពាន់លាននាក់គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២០ ក៏ជាចំនួនកើនឡើងប្រមាណជា ១២ ភាគរយដែរ៕
ប្រែសម្រួល៖ស៊ុនលី