បច្ចេកវិទ្យា

ការហោះហើរ នាពេលអនាគត “ AirCar” អាចផ្លាស់ប្តូរពីយានយន្ត លើផ្លូវក្លាយជាយន្ដហោះមួយ ក្នុងរយៈពេលក្រោម ៣ នាទី

ស្លូវ៉ាគី៖ ក្រុមអ្នកអភិវឌ្ឍន៍ បាននិយាយថា រថយន្តស្ព័រ ដែលជាប្រភេទយានយន្តលើដងផ្លូវ អាចប្រែក្លាយជាយន្តហោះ ក្នុងរយៈពេលតែ ៣ នាទីប៉ុណ្ណោះ ដោយហោះលើអាកាស ចម្ងាយ ១៥០០ ហ្វីត នៅលើស្លូវ៉ាគី ជាផ្នែកមួយនៃការហោះហើរសាកល្បង លើមេឃលើកដំបូង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

រូបភាពគួរឲ្យចាប់អារម្មណ៍ របស់ក្រុមហ៊ុនអាកាសចរណ៍ AirCar ដែលបង្កើតឡើង ដោយក្រុមហ៊ុន Slovakian firm KleinVision បានបង្ហាញថា វាកំពុងបើកបរលើផ្លូវរត់ និងឈប់ដើម្បីដាក់ស្លាប បន្ទាប់មកហោះឡើងលើអាកាស។ នេះគឺជាគំរូទី ៥ នៃរថយន្តហោះ ហើយអ្នកអភិវឌ្ឍន៍និយាយថា វាពិតជាល្អសម្រាប់ដំណើរកម្សាន្ត និងបើកបរដោយខ្លួនឯង ឬជាសេវាកម្មតាក់ស៊ីពាណិជ្ជកម្ម។

មិនមានព័ត៌មានលម្អិត អំពីតម្លៃសម្រាប់យានយន្ត នាពេលអនាគតនោះឡើយ ប៉ុន្តែវាអាចធ្វើដំណើរបាន ចម្ងាយប្រហែល ៦២០ ម៉ាយល៍ ក្នុងពេលតែមួយ ហើយអាចមើលឃើញនៅលើអាកាស និងនៅលើដងផ្លូវចាប់ពីឆ្នាំក្រោយ។

យោងតាមអ្នកអភិវឌ្ឍន៍ថា វាបានបញ្ចប់ការហោះហើរ សាកល្បងចម្ងាយ ១៥០០ ហ្វីតនៅព្រលានយន្តហោះ Piestany ក្នុងប្រទេសស្លូវ៉ាគីក្នុងសប្តាហ៍នេះ នាំមកនូវជំហានមួយ កាន់តែខិតជិត ទៅនឹងជើងហោះហើរពាណិជ្ជកម្ម។

រចនាដោយសាស្រ្តាចារ្យ Stefan Klein AirCar បានបញ្ចប់ការចុះចត និងចុះចតចំនួន២ ដោយសុវត្ថិភាពដែលជាផ្នែកមួយ នៃដំណើរការសាកល្បង។ រថយន្តអាចធ្ងន់ ប៉ុន្តែយន្តហោះ ត្រូវតែស្រាលហើយដូច្នេះ ការស្វែងរកតុល្យភាពសម្រាប់ AirCar គឺជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់Klein និងក្រុមរបស់លោក។

ក្រុមហ៊ុនបាននិយាយថា ម៉ូដែលដែលមានកៅអី២ ដែលត្រូវបានសាកល្បងនៅស្លូវ៉ាគី ក្នុងសប្តាហ៍នេះ មានទម្ងន់ ២,៤២៥ លីត្រ និងអាចផ្ទុកបាន ៤៤០ ផោនក្នុងមួយជើង៕ ដោយ៖លី ភីលីព

Most Popular

To Top