អង់គ្លេស៖ បណ្តាញ 5G គ្រោងនឹងហោះហើរលើមេឃ ខណៈក្រុមហ៊ុនចក្រភពអង់គ្លេស២ កំពុងរចនាអង់តែនបំពាក់ដ្រូន ទៅនឹងបណ្តាញតភ្ជាប់ល្បឿនលឿន ពីស្តុបស្តាត “Stratosphere” ទៅឧបករណ៍នៅជុំវិញពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមហ៊ុនStratospheric Platforms Limited (SPL) និងទីប្រឹក្សា Cambridge បានប្រកាសផែនការ ដើម្បីបញ្ចេញកងនាវា ដែលមានកម្ពស់ ៦៥,៦១៧ ហ្វីតពីលើផ្ទៃខាងលើនីមួយៗ បញ្ចេញធ្នឹមអាចទ្រទ្រង់បានចំនួន ៤៨០ ដើម្បីគ្របដណ្តប់ លើផ្ទៃដីជាមួយបណ្តាញ។
ក្រុមនេះនិយាយថា មានតែ ៦០ យន្តហោះគ្រប់គ្រងពីចម្ងាយ អាចគ្របដណ្តប់ចក្រភពអង់គ្លេស ជាមួយនឹងការភ្ជាប់ប្រព័ន្ធ 5G ប៉ុន្តែគោលដៅ ដើម្បីភ្ជាប់ទំនាក់ទំនង ដែលមិនមានទំនាក់ទំនងគ្នា នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។
យានយន្តដើរដោយថាមពលអ៊ីដ្រូសែន បានបញ្ចប់ការសាកល្បង ប្រកបដោយជោគជ័យ លើកដំបូងនៅខែកញ្ញា ហើយទោះបីជាវា ស្ថិតក្នុងដំណាក់កាលភស្តុតាង នៃគំនិតក៏ដោយ ក្រុមទាំងនេះ កំពុងកំណត់ទិសដៅឆ្នាំ ២០២៤ ដើម្បីចាប់ផ្តើមដំណើរការ សេវាកម្មពាណិជ្ជកម្ម។
លោក Richard Deakin នាយកប្រតិបត្តិក្រុមហ៊ុន SPL បានមានប្រសាសន៍ថា នៅចក្រភពអង់គ្លេសការចេញ 4G ដំបូងគឺយឺត និងថ្លៃ ហើយការផ្លាស់ប្តូរទៅ 5G នឹងត្រូវការអង់តែនកោសិកា ចំនួន៤០០,០០០បន្ថែមទៀត។ ទោះយ៉ាងណា យន្តហោះគ្មានមនុស្សបើកមួយ របស់ SPL អាចជំនួស យ៉ាងហោចណាស់ប៉មចំនួន ២០០ អាស្រ័យ លើការកំណត់រចនាសម្ព័ន្ធ៕ ដោយ៖លី ភីលីព