បរទេស៖ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តយល់ព្រមលក់ការធ្វើទំនើបកម្មសម្រាប់យន្តហោះចម្បាំង F-16 របស់កងកម្លាំងទ័ពអាកាសប្រទេសរ៉ម៉ានីហើយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ទីភ្នាក់ងារសហប្រតិបត្តិការសន្ត
សុខការពារជាតិអាមេរិកនោះ បាននិយាយប្រាប់ឲ្យដឹងថា កិច្ចព្រមព្រៀងមានទំហំទឹកប្រាក់១៧៥,៥លានដុល្លារ ដែលមានក្រុមហ៊ុនការពារជាតិ Lockheed Martin ជាអ្នកចុះកុងត្រាចម្បងនោះ គឺត្រូវបានគេរំពឹងថា នឹងត្រូវបានអនុម័តយល់ព្រមដោយព្រឹទ្ធសភាសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ប្រទេសរ៉ូម៉ានី ដែលបានចូលជាសមាជិកអង្គការសម្ពន្ធមិត្តណាតូ ចាប់តាំងពីឆ្នាំ២០០៤មកនោះ គឺមានយន្តហោះចម្បាំង F-16 ចំនួន១៦គ្រឿង នៅក្នុងកងយន្តហោះចម្បាំងរបស់ខ្លួន ដោយរួមបញ្ចូលទាំង៤គ្រឿង បានទិញមកពីកងកម្លាំងទ័ពអាកាសរបស់ប្រទេសព័រទុយហ្គាល់៕ប្រែសម្រួល៖ប៉ាង កុង