បច្ចេកវិទ្យា

ការលក់របស់ Toyota កើនឡើងទ្វេដង នៃការព្យាករណ៍ពេញមួយឆ្នាំ ដោយសារការលក់បានស្ទុះឡើង

តូក្យូ៖ ក្រុមហ៊ុនToyota បានកើនឡើងជិតទ្វេដង នូវការព្យាករណ៍ពេញមួយឆ្នាំរបស់ខ្លួន ដោយនិយាយថាការលក់ និងផលិតកម្មកំពុងស្ទុះងើបឡើងវិញ យ៉ាងឆាប់រហ័ស សម្រាប់រដូវកាលមេរោគ COVID-19 ដែលបានកាត់បន្ថយ ទីផ្សាររថយន្តពិភពលោកនៅឆ្នាំនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុនផលិតរថយន្តកំពូល របស់ជប៉ុននាពេលនេះ ទទួលបានប្រាក់ចំណេញសុទ្ធ ចំនួន ១,៤២ ពាន់ពាន់លានយ៉េន សម្រាប់ឆ្នាំសារពើពន្ធ ដល់ខែមីនាឆ្នាំ ២០២១ កើនឡើងពីការប៉ាន់ស្មានមុន ៧៣០ ពាន់លានយ៉េន។ ក្រុមហ៊ុនបានបន្តថា ការលក់ពេញមួយឆ្នាំ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ២៦ ពាន់ពាន់លានយ៉េន បើធៀបនឹងការប៉ាន់ស្មានមុនចំនួន ២៤ ពាន់ពាន់លានយ៉េន។

លទ្ធផលសម្រាប់ឆមាសទី ១ មានសភាពយឺត បើប្រៀបធៀបនឹងឆ្នាំមុន ជាមួយនឹងប្រាក់ចំណេញសុទ្ធ ធ្លាក់ចុះ ៤៥.៣ ភាគរយ ស្មើនឹង ៦២៩,៤ ពាន់លានយ៉េន។ ប៉ុន្តែសញ្ញានៃការងើបឡើងវិញ គឺច្បាស់នៅត្រីមាសទី ២ ដោយទទួលបានប្រាក់ចំណេញ ក្រោម ៤៧០.៥ ពាន់លានយ៉េន ធៀបនឹង ១៥៨,៨ ពាន់លានយ៉េន នៅក្នុងត្រីមាសមុន នៅពេលការរាតត្បាតរាលដាល។

ក្រុមហ៊ុនផលិតរថយន្ត ពាសពេញពិភពលោក បានរងនូវវិបត្តិសេដ្ឋកិច្ចវីរុស ដោយពឹងផ្អែកលើជំនួយ របស់រដ្ឋាភិបាល នៅពេលវាធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ប្រែទៅជាបញ្ច្រាស ហើយបង្ខំមនុស្សឲ្យនៅផ្ទះ។ ប៉ុន្តែកាលពីសប្តាហ៍មុន ក្រុមហ៊ុនToyotaបានរាយការណ៍ថា ទាំងផលិតកម្ម និងការលក់នៅលើពិភពលោក បានកើនឡើងខ្ពស់ គួរឲ្យកត់សម្គាល់សម្រាប់ខែកញ្ញា ដែលជាការកើនឡើងជាលើកដំបូង ក្នុងរយៈពេល៩ខែ៕ ដោយ៖លី ភីលីព

Most Popular

To Top