បច្ចេកវិទ្យា

Blue Origin ត្រៀមបេសកកម្មដឹកជញ្ជូនទំនិញ ទៅកាន់ទីអាវកាសលើកដំបូង នាឆ្នាំ២០២៣

បរទេស៖ ប្រធានប្រតិបត្តិ នៃក្រុមហ៊ុនអាម៉ាហ្ស៊ូនលោក Jeff Bezos នៅសប្តាហ៍នេះបានបញ្ជាក់ថា ក្រុមហ៊ុនអាវកាសរបស់លោក ដែលមានឈ្មោះថា Blue Origin បាននឹងកំពុងចាប់ផ្តើម ធ្វើការងារទៅលើ ប្រព័ន្ធចុះចតរបស់ខ្លួនរួចហើយ ដើម្បីអាចដឹកជញ្ជូនក្រុមអ្នកអាវកាសយានិក ទៅដល់ភពព្រះច័ន្ទឲ្យបាន នាឆ្នាំ២០២៤។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក Bezos ក៏បានធ្វើការលើកឡើង នូវជម្រើសមួយផងដែរ នៅមុនការងារនេះមកដល់ គឺជាបេសកកម្មដឹកជញ្ជូនទំនិញ ប្រមាណជា ១តោនទៅកាន់ភពនេះនៅមួយឆ្នាំមុន ដែលវាគឺជាបេសកកម្មលើកដំបូងរបស់ខ្លួន។

យោងតាមការបញ្ជាក់បន្ថែម ដោយប្រធានផ្នែកវិទ្យាសាស្ត្ររបស់ Blue Origin លោក Steve Squyres នៅក្នុងគ្រាដែលលោកមានវត្តមាន នៅឯសកវិទ្យាល័យវ៉ាស៊ិនតោន បាននិយាយទៀតដែរថា ជាក់ស្តែងផែនការនេះ ត្រូវបានផ្តួចផ្តើមដំបូងតាំងតែ ពីឆ្នាំ២០១៧មកម្ល៉េះ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top