ប្រវត្តិសាស្ត្រ: នៅថ្ងៃទី២២ ខែវិច្ឆិកា កាលពីក្នុងឆ្នាំ១៩០០ រថយន្តដំបូងដែលត្រូវបានផលិត ក្រោមឈ្មោះយីហោ Mercedes ត្រូវបានគេយកគំរូទី១បំផុត សម្រាប់ការបើកសម្ពោធទីផ្សារ របស់ខ្លួននៅទីក្រុង Cannstatt ប្រទេសអាល្លឺម៉ង់ ។ រថយន្តនេះត្រូវបានផលិតឡើង ជាពិសេសសម្រាប់អ្នកទិញ ម្នាក់ដែលមានឈ្មោះEmil Jellinek គឺជាសហគ្រិន ដែលមានចំណង់ចំណូលចិត្ត ចំពោះរថយន្តដែលមានល្បឿនលឿន និងឆើតឆាយ។
កាលពីដំបូងឡើយនៅឆ្នាំ ១៨៨៦ ក្រុមវិស្វករអាល្លឺម៉ង់២នាក់ គឺលោក Gottlieb Daimler និង Wilhelm Maybach បានផលិតបាននូវរថយន្ដមុនដំបូង គេបង្អស់របស់ពិភពលោក ប៉ុន្តែមិនទាន់មានប្រើប្រាស់ ម៉ាស៊ីនប្រភេទFour Stroke Engineឡើយរហូតដល់ឆ្នាំ១៨៨៩ ទើបបុរសទាំង ២នាក់ នេះអាចផលិតបានរថយន្តថ្មី ដែលប្រើប្រាស់នូវកម្លាំងម៉ាស៊ីនប្រភេទនេះ ឡើងបាននិងក៏បានបង្កើតបានជាក្រុមហ៊ុនមួយ ដែលមានឈ្មោះថា Daimler Motoren Gesellschaft ឬD-M-G។
នៅឆ្នាំ១៨៩៦ លោកEmil Jellinekបានឃើញស្ពតផ្សព្វផ្សាយ ពាណិជ្ជកម្ម របស់ក្រុមហ៊ុនរថយន្ត D-M-G នៅក្នុងកាសែត របស់អាល្លឺម៉ង់ ទើបលោកបានសម្រេចចិត្ត ធ្វើដំណើរទៅដល់រោងចក្ររបស់វា នៅក្នុងទីក្រុងCannstattតែម្តង ដើម្បីធ្វើការកម្ម៉ង់ទិញ ដោយរថយន្តដំបូង នោះអាចធ្វើដំណើរបានតែត្រឹម១៥ម៉ាល ក្នុងមួយម៉ោងប៉ុណ្ណោះ៕
ប្រែសម្រួល:ស៊ុនលី