បច្ចេកវិទ្យា

ក្បួនដោះស្រាយ នៃការគៀបសង្កត់ ៖ បច្ចេកវិទ្យាធំៗ ជំរុញឲ្យប្រយុទ្ធប្រឆាំង នឹងការរើសអើង

ទីក្រុងឡុង ៖ ជិតមួយទសវត្សរ៍ បានកន្លងផុតទៅហើយចាប់ តាំងពីលោកស្រី Safiya Noble បានស្វែងរកក្មេងស្រី ស្បែកខ្មៅ ហើយបានរកឃើញថា លទ្ធផល នៃការស្រាវជ្រាវភាគច្រើន ជារឿងអាសអាភាស ចំពោះរបកគំហើញ មួយជំរុញឲ្យនាងស្វែង យល់ពីវិធីដោះស្រាយ បញ្ឈប់ការរើសអើង និងភាពមិនស្មើភាពគ្នា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

Google បានបន្តដោះស្រាយបញ្ហា ម៉ាស៊ីនស្វែងរកនោះ ប៉ុន្តែលោកស្រី Noble បាននិយាយថា បញ្ហាគឺនៅមិនទាន់បានដោះស្រាយទេ ។ ការស្រាវជ្រាវនៅឆ្នាំនេះ បានរកឃើញថា វេទិកាផ្សាយពាណិជ្ជកម្ម របស់ Google ភ្ជាប់ឃ្លាស្វែងរកក្មេងស្រីស្បែកខ្មៅ ក្មេងស្រីឡាទីណា និងក្មេងស្រីអាស៊ីទៅនឹងការ ផ្សាយពាណិជ្ជកម្ម មាតិកាមនុស្សពេញវ័យ ។

លោកស្រីNoble នឹង និយាយ នៅលើបន្ទះសិទិ្ធឌីជីថល នៅព្រឹត្តិការណ៍ប្រចាំឆ្នាំ របស់មូលនិធិ Thomson Reuters ថា ការស្វែង រកក្មេងស្រី ជនជាតិស្បែកខ្មៅគឺ ជាខ្សែស្រឡាយលើអាវយឺត ដែលយើងកំពុងព្យាយាមស្រាយ ។ លោកស្រីNoble ជាបច្ចេកវិទ្យាឈានមុខគេ នៅសាកលវិទ្យាល័យ កាលីហ្វ័រញ៉ាឡូសអាន់ជឺឡេស (UCLA)បានដាក់ពាក្យថា “ ក្បួនដោះស្រាយនៃការគៀបសង្កត់” និងបានសរសេរសៀវភៅ ដែលមានឈ្មោះដូចគ្នា។

លោកស្រីបានបន្តថា ក្បួនដោះស្រាយនៃការគៀប សង្កត់គឺមាននៅគ្រប់ទីកន្លែង ខ្ញុំកំពុងនិយាយអំពីកម្មវិធីកុំព្យូទ័រអាចត្រូវបានបង្កប់នៅក្នុងវេទិកាទ្រង់ទ្រាយធំ ឬសូម្បីតែយីហោគ្រួសារ ដែលត្រូវបានប្រើ ដើម្បីផ្តាច់ការបាត់បង់ឱកាស និងការបកស្រាយមិនត្រឹមត្រូវ ៕
ដោយ៖លី ភីលីព

Most Popular

To Top