កាលីហ្វញ៉ា៖ក្រុមហ៊ុនបានប្រកាសថា ក្រុមហ៊ុន Alphabet Incរបស់ Google នឹងចាប់ផ្តើមកំណត់ចំនួនអ្នកប្រើរូបថតដែលមានគុណភាពខ្ពស់អាចរក្សាទុកនៅលើសេវាកម្មបម្រុង Cloud របស់ក្រុមហ៊ុនដោយចាប់ផ្តើមនៅខែមិថុនាឆ្នាំក្រោយក្នុងសកម្មភាពជួយការពារប្រាក់ចំណេញយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុនបានសរសេរប្លុកថា ការកើនឡើងតម្រូវការសម្រាប់ការផ្ទុកទិន្នន័យ មានន័យថា Google Photosអាចលែងគោរពគោលការណ៍ចាស់មួយឆ្នាំនៃសមត្ថភាពគ្មានដែនកំណត់សម្រាប់រូបភាពមានគុណភាពខ្ពស់។ ការផ្ទុករូបភាពរួមជាមួយឯកសារនៅក្នុងសេវាកម្មកែឯកសាររបស់Google Photosនឹងត្រូវបញ្ចូលក្នុងចំនួនសរុប ១៥ ជីហ្គាបៃ។
រូបភាពគុណភាពដើម ឬច្បាប់ចម្លងដែលមានគុណភាពបង្ហាញខ្ពស់ត្រូវរាប់បញ្ចូលពីមុនទល់នឹងដែនកំណត់។ គម្រោងរបស់ Google សម្រាប់ផ្ទុកបន្ថែមដែលមានឈ្មោះថា Google One ចាប់ផ្តើម ២ ដុល្លារក្នុងមួយខែ។មានមនុស្សជាង ១ ពាន់លាននាក់ប្រើប្រាស់ Google Photos ក្នុងមួយខែ ៗ ប៉ុន្តែក្រុមហ៊ុនបានប៉ាន់ប្រមាណថា មានតិចជាង ២០ភាគរយនៃពួកគេនឹងត្រូវការធ្វើឲ្យប្រសើរឡើងសម្រាប់ការផ្ទុកបន្ថែមក្នុងរយៈពេល៣ឆ្នាំខាងមុខ។
Google បានប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណេញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដោយសារតែវាវិនិយោគយ៉ាងច្រើននៅក្នុងប្រព័ន្ធផ្ទុក Cloud ដោយមិនមានការកើនឡើងនូវប្រាក់ចំណូលទាក់ទង ប៉ុន្តែក្រុមហ៊ុននៅឆ្នាំនេះមានគោលបំណងដើម្បីបិទគម្លាតដោយការកែតម្រូវនូវការផ្តល់ជូនរបស់ Google One ដើម្បីទាក់ទាញការលក់ឲ្យបានច្រើន៕ ដោយ៖លី ភីលីព