បច្ចេកវិទ្យា

ក្រុមអ្នកវិទ្យាសាស្ត្រ បង្កើតក្បាល ដាយណូស័រឡើងវិញ បន្ទាប់រកឃើញគ្រោងដ៏ល្អឥតខ្ចោះ និងមានទម្ងន់ ស្រាលបំផុត

ប្រេស៊ីល៖ ពពួកសត្វដាណូស័រដែលជាឃាតករសម័យបុរេប្រវត្តិនោះ នពេលនេះលលាដ៏លក្បាលពេញលេញនៃដាយណូស័រមានរាងដូចសត្វកញ្ជ្រោង បានដើរនៅលើផែនដីកាលពី ២៣៣ លានឆ្នាំមុនត្រូវបានអ្នកវិទ្យាសាស្ត្របង្កើតឡើងវិញហើយនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកជំនាញខាងវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យFederal នៃSanta Maria ប្រទេសប្រេស៊ីលបានប្រើរូបភាពកុំព្យូទ័រដើម្បីបង្ហាញពីទំហំ និងការងារខាងក្នុងនៃខួរក្បាលរបស់សត្វ Buriolestes ។ ក្រុមនេះអាចកំណត់ទំហំខួរក្បាល និងបង្កើតរូបធាតុពណ៌ប្រផេះឡើងវិញតាមលក្ខណៈគ្រោងឆ្អឹង ដោយសារគ្រោងឆ្អឹងត្រូវបានថែរក្សាយ៉ាងល្អឥតខ្ចោះដែលរួមបញ្ចូលទាំងគ្រោងឆ្អឹង។

សត្វនេះបានហោះមកផែនដីកាលពី ២៣៣ លានឆ្នាំមុនគឺជាស៊ីសាច់ និងជាអ្នកប្រមាញ់រត់លឿនដូចអត្តពលិកអត្តពលកម្មកម្រិតពិភពលោក និងអ្នកប្រមាញ់ជំនាញដែលមានភ្នែកល្អប្រសើរជាងក្លិន។ តាមរយៈការប្រើប្រាស់រូបភាពកុំព្យូទ័រអ្នកស្រាវជ្រាវអាចបង្ហាញពីតំបន់ពាក់ព័ន្ធនឹងការសម្របសម្រួលការមើលឃើញក្លិនការវៃឆ្លាត និងសូម្បីតែការបន្តពូជ។

របកគំហើញដ៏គួរឲ្យកត់សម្គាល់បានឆ្លុះបញ្ចាំងពីពន្លឺនៃការវិវឌ្ឍន៍នៃសត្វដីធំបំផុតដែលធ្លាប់រស់នៅ ទោះបីជាសត្វមួយនេះមិនធំជាងកញ្ជ្រោងក៏ដោយ។ យោងតាមអ្នកនិពន្ធនាំមុខគឺ Dr Rodrigo Muller បានបន្ថែមថា យើងដាក់ឈ្មោះថា Buriolestes schultzi មានទម្ងន់ប្រហែលមួយដុំ ហើយនៅតូចវាសាហាវណាស់ តែវាមិនឆ្លាតដូច T-Rex ឡើយ៕

ដោយ៖លី ភីលីព

Most Popular

To Top