យេរ៉ូសាឡឹម៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រុមមន្ត្រីអ៊ីស្រាអ៊ែល បានលើកឡើងនៅថ្ងៃចន្ទនេះថា អ៊ីស្រាអ៊ែល នឹងបញ្ជូនអ្នកអវកាសយានិកម្នាក់ទៅកាន់ទីអវកាសនៅឆ្នាំ២០២១ ដែលជាការបញ្ជូន លើកទី២ហើយជាប្រវត្តិសាស្ត្ររបស់អ៊ីស្រាអ៊ែល ។
ការប្រកាសត្រូវបានធ្វើឡើងនៅឯសន្និសីទសារព័ត៌មាន មួយដោយលោកប្រធានាធិបតីអ៊ីស្រាអ៊ែល Reuven Rivlin និងលោក Ran Livne អគ្គនាយកមូលនិធិ Ramon Foundation ដែលជាក្រុមមិនរកប្រាក់ ចំណូល ដែលនឹងសម្របសម្រួលសម្រាប់បេសកកម្មនេះ ។
មូលនិធិ Ramon Foundation បានឲ្យដឹងថា លោក Eytan Stibbe អាយុ៦២ឆ្នាំ អតីតពីឡុតយោធា ត្រូវបានគេរំពឹងថា នឹងធ្វើហោះឡើងចុងឆ្នាំ២០២១ សម្រាប់បេសកកម្មវិទ្យាសាស្ត្រមួយរូប ដែលបម្រើការងារនៅស្ថានីយ៍ អវកាសអន្តរជាតិ (ISS) ។
លោក Stibbe នឹងចំណាយពេលប្រមាណ២០០ម៉ោង នៅទីអវកាស ដើម្បីអនុវត្តន៍ប្រភេទនៃវិទ្យាសាស្ត្រ និងការពិសោធន៍វេជ្ជសាស្ត្រ ដែលបានរៀបចំឡើងដោយក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអ៊ែល ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា