បណ្ដាញសង្គម Twitter បានចាត់តាំងលោក Peiter Zatko ជា Hacker ល្បីឈ្មោះម្នាក់ ដែលមានឈ្មោះហៅក្រៅថា “Mudge” ធ្វើជាប្រធានផ្នែកសន្តិសុខ របស់ខ្លួន។
លោក Peiter Zatko នឹងត្រូវរ៉ាប់រងលើការផ្លាស់ប្ដូររចនាសម្ព័ន្ធ និងប្រតិបត្តិការនៅ Twitter និងរាយការណ៍ផ្ទាល់ទៅកាន់លោក Jack Dorsey ដែលជានាយកប្រតិបត្តិ។ មុនចូលធ្វើការនៅ Twitter លោក Peiter ធ្លាប់ជាអ្នកចាត់ការផ្នែកសន្តិសុខ នៅក្រុមហ៊ុនទូទាត់ អេឡិចត្រូនិក Stripe។
រំលឹកថាកាលពីអំឡុងទសវត្សឆ្នាំ ១៩៩០ លោក Peiter គឺជាមេក្រុម នៃក្រុម Hacker ឈ្មោះ “Cult of the Dead Cow” ជាក្រុមដែលបង្កើត Tool សម្រាប់វាយលុកលើប្រព័ន្ធប្រតិបត្តិការ Windows ។ សកម្មភាពក្រុមនេះ បានបង្កជាបញ្ហាឈឺក្បាលដល់ Microsoft ប៉ុន្តែក៏បានធ្វើឲ្យ Microsoft ពង្រឹងសុវត្ថិភាព នៃប្រព័ន្ធប្រតិបត្តិការ របស់ខ្លួនកាន់តែខ្លាំងផងដែរ៕
ដោយ ៖ sabay