រថយន្តអគ្គិសនី អាចបត់បែនបាន ដែលយកគំរូតាមមនុស្សយន្ត ក្នុងរឿង Transformers ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសជប៉ុន។

រថយន្តគំរូតម្លៃ ៧០ ០០០ ដុល្លារនេះត្រូវបានរំពឹងថា នឹងទទួលបានការអនុញ្ញាត ដើម្បីរត់លើផ្លូវសាធារណៈនាពេលឆាប់ៗនេះ ក៏ដូចជាបើកផ្លូវសម្រាប់លក់ ដល់សាធារណជនផងដែរ។
រថយន្តឈ្មោះ Earth-1 នេះត្រូវបានបំផុសគំនិតតាមរូបរាងមនុស្សយន្តប្រែកាយ ដែលមាននៅក្នុងរឿងភាគគំនូសជីវចលជប៉ុន ដ៏ពេញនិយម គឺរឿង “Mobile Suit Gundam”។

ម៉ូតរថយន្តនេះ ត្រូវបានចេញដោយវិចិត្រករ គំនូសជីវចលឈានមុខគេ គឺលោក គូនីអូ អូកាវ៉ារ៉ា (Kunio Okawara) និងផលិតឡើង ដោយក្រុមហ៊ុនទើបចាប់ផ្តើម នៅទីក្រុងតូក្យូ ឈ្មោះថា Four Link Systems។

ការបញ្ជាទិញ បានចាប់ផ្តើមកើតឡើងរួចទៅ ហើយពីអតិថិជន នៅក្នុងប្រទេសជប៉ុននិងក្រៅប្រទេស ហើយព្រលានយន្តហោះមួយ នៅក្រៅប្រទេសមានចំណាប់អារម្មណ៍ ក្នុងការប្រើរថយន្តនេះសម្រាប់សេវាកម្មចែកចាយ។ នេះបើតាមវេបសាយ Four Link អះអាងដូច្នេះ។ សាក់ស៊ីតូចច្រឡឹងរបស់រថយន្តនេះ មានសមត្ថភាពបត់ខ្លួនវាបាន ដោយបង្កើតរូបរាង ស្រដៀងនឹងមនុស្សយន្ត ឈ្មោះ Mecha ក្នុងរឿង Mobile Suit Gundam៕ ប្រភព៖ sabay




