បច្ចេកវិទ្យា

Apple លើកទឹកចិត្ត ឲ្យមានការច្នៃប្រឌិត នៅប្រទេសចិន ដើម្បីការប្រកួតកម្មវិធីទូរស័ព្ទ

ចិន ៖ ក្រុមហ៊ុនបច្ចេក វិទ្យាយក្ស របស់អាមេរិក Apple Inc កំពុងធ្វើការដើម្បីលើកទឹកចិត្ត ដល់ការបង្កើតថ្មី នៅក្នុងប្រទេសចិន ដោយរៀបចំព្រឹត្តិការណ៍ ជាច្រើនដូចជាការប្រកួតប្រជែង ការច្នៃប្រឌិតលើកម្មវិធីទូរស័ព្ទ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

នៅឆ្នាំនេះនិស្សិតចំនួន ៣,១៥៣ នាក់មកពីមហាវិទ្យាល័យ ចំនួន ៣៧០ ទូទាំងប្រទេសចិន បានដាក់ស្នើគម្រោងចំនួន ១០០០ ទៅកម្មវិធីប្រឡងច្នៃប្រឌិត កម្មវិធីទូរស័ព្ទត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុន Apple និងសាកលវិទ្យាល័យ Zhejiang ។ ការប្រឡងផ្តោតសំខាន់លើការអភិវឌ្ឍ និងការសហការកម្មវិធីទូរស័ព្ទដៃ។ Apple បាននិយាយថា កម្មវិធីជាច្រើនត្រូវបានដាក់បញ្ចូល ក្នុងការប្រកួតមានគោលបំណងដោះ ស្រាយបញ្ហាសង្គមរួមមានការរៀបចំ សម្រាប់ការរីករាលដាលការ កាត់បន្ថយកាបូន ការពារបេតិកភណ្ឌវប្បធម៌ និងគាំទ្រដល់ការរៀន តាមអេឡិចត្រូនិច និងមធ្យោបាយងាយស្រួល ។

កាលពីដើមឆ្នាំនេះ សមាគមឧត្តមសិក្សា ប្រទេសចិន បានដាក់បញ្ចូលកម្មវិធីប្រឡងនេះថា ជាការប្រកួតប្រជែងទាក់ទង នឹងកម្មវិធីទូរស័ព្ទចល័តតែមួយគត់ ស្ថិតក្នុងបញ្ជីឈ្មោះ នៃការប្រកួតថ្នាក់ជាតិ សម្រាប់និស្សិតមហាវិទ្យាល័យ ដោយទទួលស្គាល់តួនាទីនាំមុខ របស់ខ្លួនក្នុងការបណ្តុះបណ្តាល ទេពកោសល្យសរសេរកូដ ។

លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយលើការបង្ហោះ លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Sina Weibo ថា អ្នកអភិវឌ្ឍន៍វ័យក្មេងធ្វើការ ដើម្បីបង្កើនភាពងាយស្រួល ដល់អ្នកបង្កើតវិធីថ្មី ដើម្បីថែរក្សាវប្បធម៌ចិន អ្នកចូលរួមពីការប្រកួតប្រជែងច្នៃប្រឌិត កម្មវិធីទូរស័ព្ទបង្ហាញយើងនូវសក្តានុពល សម្រាប់អាជីព និងគំនិតថ្មីៗ ដើម្បីផ្លាស់ប្តូរពិភពលោក ៕
ដោយ៖លី ភីលីព

Most Popular

To Top