អង់គ្លេស៖បន្ទាប់ពីការពន្យាពេលនៃការផលិតផលិតផលដែលទាក់ទងនឹងមេរោគCOVID-19២ឬ៣ ខែកន្លងមក ស្មាតហ្វូនiPhone 12 ស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Apple នាពេលនេះចេញលក់ជាផ្លូវការនៅចក្រភពអង់គ្លេសហើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ជាមួយនឹងឧបករណ៍ថ្មីចំនួនត្រូវជ្រើសរើសនេះ គឺជាការចេញផ្សាយធំបំផុតរបស់ Apple មិនធ្លាប់មានផ្តល់ជូនអតិថិជននូវជម្រើសជាច្រើនដោយផ្អែកលើតម្រូវការ និងថវិការបស់ពួកគេ។ អ្វីដែលល្អនោះគឺថា ក្រៅពីទំហំរបស់ម៉ូដែលទាំងអស់មើលទៅស្រដៀងគ្នា ដូច្នេះអ្នកដែលទិញស្មាតហ្វូមានតម្លៃថោកជាងគេនឹងមិនមានអារម្មណ៍ថា ពួកគេកំពុងស្វែងរកជម្រើសថវិកាឡើយ។

គ្រប់ម៉ូដែលទាំងអស់សុទ្ធតែមានកញ្ចក់អេក្រង់ប្រភេទរីទីណាទំនើប គែម និងបំពាក់ការរចនារាងសំប៉ែតថ្មីរបស់ Apple ជាមួយនឹងកញ្ចក់ខាងមុខ និងខាងក្រោយស្រដៀងនឹង iPhone 4។ ម៉ូដែល 12 Pro ត្រូវបានផលិតពីដែកអ៊ីណុកជាជាងអាលុយមីញ៉ូមមានភ្លឺរលោងជាង ហើយតាមទ្រឹស្តីធ្វើឲ្យពួកគេកាន់តែប្រើប្រាស់បានយូរ ប៉ុន្តែក៏ធ្ងន់ជាងបន្តិចដែរ។

គ្រប់ម៉ូដែលទាំងអស់ប្រើប្រាស់ឈីប A14 Bionic ចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Apple ក៏ដូចជាអេក្រង់ការពារខ្លួនកាន់តែតឹង និងធន់នឹងទឹកដល់ជម្រៅ ២០ ហ្វីតរយៈពេល ៣០ នាទី៕ ដោយ៖លី ភីលីព
