ក្រុមហ៊ុនបណ្ដាញសង្គម Facebookបានថា វៀតណាមគំរាមបិទ Facebook ក្នុងប្រទេសខ្លួន ប្រសិនបើក្រុមហ៊ុននេះមិនធ្វើតាមសម្ពាធរបស់រដ្ឋាភិបាលវៀតណាម ក្នុងការត្រួតពិនិត្យខ្លឹមសារនយោបាយ ក្នុងស្រុកបន្ថែមទៀត។
Facebook បានអនុវត្តតាមការស្នើសុំ របស់រដ្ឋាភិបាលវៀតណាម ម្តងរួចហើយដើម្បីបង្កើន ការត្រួតពិនិត្យលើការបង្ហោះខ្លឹមសារ ដែល ”ប្រឆាំងនឹងរដ្ឋ” ប៉ុន្តែថ្មីៗនេះ អាជ្ញាធរវៀតណាមបានស្នើសុំម្តងទៀតឲ្យក្រុមហ៊ុននេះបង្កើនការរឹត ត្បិតលើការផ្សាយរិះគន់ ។
មានអ្នកប្រើប្រាស់ Facebook ប្រមាណ ៦០ លាននាក់ នៅក្នុងប្រទេសវៀតណាម ក្នុងនោះវាជាមធ្យោបាយទំនាក់ទំនង, ផ្តល់សេវាសំខាន់សម្រាប់ពាណិជ្ជកម្មតាមអនឡាញ ហើយក៏ជាវេទិកាជជែកគ្នាយ៉ាងទូលាយ សម្រាប់អ្នកមានទស្សនៈនយោបាយប្រឆាំងផងដែរ ៕
ដោយ ៖sabay