បរទេស៖យោងតាមការ ចេញផ្សាយរបស់ CNN នៅថ្ងៃអាទិត្យនេះ បានសរសេរថាប្រទេសចិនបានត្រៀមផែនការរួច ទៅហើយ ក្នុងការបាញ់បង្ហោះយានអាវកាសគ្មានមនុស្សបើក
មួយគ្រឿងទៅកាន់ភពព្រច័ន្ទនៅសប្តាហ៍ ក្រោយក្នុងគោលបំណង ដើម្បីអាចប្រមូលយកមកវិញនូវវត្ថុធាតុដើមនៅលើភពនេះមកផែនដីវិញហើយ ក៏ជារឿងដែលមិន ធ្លាប់មាន
អ្នកបានធ្វើឡើយក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ នេះពោលតាំងតែពី ទសវត្សឆ្នាំ១៩៧០។
យានអាវកាស The Change’e-5 នឹងត្រូវហោះហើរទៅដល់ ឋានព្រះច័ន្ទដើម្បីប្រមូលយកវត្ថុធាតុដើមមួយចំនួននៅលើផ្ទៃភពមកវិញដើម្បីឲ្យអ្នកវិទ្យាសាស្ត្រ របស់ខ្លួនអាចធ្វើ
ការស្រាវជ្រាវបន្ថែមទៀតអំពី ភពនិងទំរង់ដើមរបស់វាហើយ វានឹងក្លាយទៅជាបេសកកម្មដើម្បីធ្វើតេស្តសមត្ថភាពរបស់ចិនមុនពេល ដែលប្រទេសមួយនេះ អាចចាប់ផ្តើមធ្វើការដ៏ស្មុគ្រ
ស្មាញជាច្រើនទៀតនៅក្នុងទីអាវកាស។
គួរឲ្យដឹងដែរថាប្រសិនបើកិច្ចការងារនេះ ទទួលជោគជ័យនោះប្រទេសចិន នឹងក្លាយទៅជាប្រទេសទី៣ប៉ុណ្ណោះដែលអាចមានសមត្ថភាព ក្នុងការធ្វើដំណើរទៅដល់ភពព្រះច័ន្ទនឹងអាចប្រមូលយកវត្ថុធាតុដើមមកផែនដីវិញបន្ទាប់ពី មហាអំណាចអាមេរិកនិងសហភាពសូវៀតដែលធ្លាប់បានធ្វើតាំងតែពីច្រើនទសវត្សមកហើយនោះ៕
ប្រែសម្រួល៖ស៊ុនលី