បច្ចេកវិទ្យា

ក្រុមហ៊ុន GM ត្រូវតែប្រមូល យានយន្តប្រមាណ៥,៩លានគ្រឿង ដើម្បីត្រួតពិនិត្យឡើងវិញ ក្រោយដឹងថាមានបញ្ហាផ្ទុះ ពោងសុវត្ថិភាព

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា ទីភ្នាក់ងារសុវត្ថិភាពសហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុន General Motors Co ហៅកាត់ថា GM ត្រូវធ្វើការប្រមូលយានយន្តប្រមាណ៥,៩លានគ្រឿង ដែលប្រើប្រាស់ពោងសុវត្ថិភាពរបស់ក្រុមហ៊ុន Takata ដែលមានបញ្ហាឡើងប៉ោង ហើយទីភ្នាក់ងារបានច្រានចោលទៅលើក្រុមហ៊ុនផលិតរថយន្តនៅ Detroiដែលបានដាក់លិខិតប្តឹងតវ៉ា ដើម្បីគេចវេសទៅលើការហៅរថយន្តត្រឡប់មកត្រួតពិនិត្យឡើងវិញ ។

ក្រសួងសុវត្ថិភាពចរាចរណ៍ផ្លាយហាវេស៏ជាតិ បានឲ្យដឹងថា ក្រុមហ៊ុន GM ត្រូវតែធ្វើការប្រមូលយានយន្តដឹកទំនិញ និង SUVs ដែលបានផលិតក្នុងឆ្នាំ២០០៧ដល់២០១៤ ដោយសារតែមានបញ្ហាប៉ោងថង់ខ្យល់ “ដែលជាហានិភ័យមួយដូចគ្នា នឹងការបែកកង់ឡាន បន្ទាប់ពីរងនូវសម្ពាធខ្ពស់ និងត្រូវហៅមកវិញនូវយានយន្តដែលបានបំពាក់ពោងសុវត្ថិភាពរបស់ក្រុមហ៊ុន Takata ផងដែរ” ។

ក្រុមហ៊ុន GM អាចនឹងប្រើប្រាស់ប្រាក់ប្រមាណ១,២ពាន់លានដុល្លារ បើសិនជាតម្រូវឲ្យក្រុមហ៊ុនធ្វើការប្តូរពោងសុវត្ថិភាព ដើម្បីចៀសវាងជួសជុល ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top