បច្ចេកវិទ្យា

Tik Tok ​ដាក់​ចេញ​នូវកម្មវិធី​ថ្មី​ ដើម្បី​សម្រួល​ដល់​ការ​ ប្រើប្រាស់ ​​ដល់​អ្នក​​ដែល​មាន​ជំងឺ​អេពីឡឹបស៊ី (ឆ្កូតជ្រូក) ​

Phnom Penh, Cambodia, 25 November 2020 – បេសកកម្មរបស់​ Tik Tok គឺ​ការ​ជម្រុញ​ឲ្យ​មាន​គំនិត​ច្នៃប្រឌិត​ថ្មី​និង​នាំយក​មក​វិញ​នូវ​ភាព​សប្បាយ​រីក​រាយ​ដល់​អ្នក​ប្រើប្រាស់​។ តាម​រយៈ​ការ​ផ្តោត​លើ​ចំនុច​ស្នូល​នៃ​បេសកកម្ម​នេះ​ Tik Tok ធានា​ឲ្យ​បាន​ពី​​​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់​ពី​គ្រប់​មជ្ឈដ្ឋាន​ ដែល​ជា​កត្តា​ជម្រុញ​ឲ្យ​មាន​ការ​ចូល​រួម​។​​

ដើម្បីក្លាយ​ខ្លួន​ជា​ទម្រង់​វីដេអូទូរស័ព្ទ​​មួយ​ប្រកប​ដោយ​បរិយាប័ន្ន​ ពួក​យើង​បាន​សម្រេច​ប្តេជ្ញា​ដាក់​ចេញ​នូវ​លក្ខណៈកម្មវិធី​ថ្មី​ដែល​ហៅ​ថា «រូប​ថត​ដែល​អាច​បង្ក​ភាព​​ប៉ះទង្គិច​»ឬ« photosensitivity»។ ការ​ដាក់​ចេញ​នូវ​លក្ខណៈកម្មវិធី​ថ្មី «រូប​ថត​ដែល​អាច​បង្ក​ភាព​​ប៉ះទង្គិច​» នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ក្រោយ​ពី​ពួក​យើង​បាន​ជួប​នឹង​អ្នក​ជំនាញ​លើ​ជំងឺអេពីឡឹបស៊ីកាលពី​ប៉ុន្មានមុន។​ ពួក​គេ​បាន​ធ្វើ​ការ​ផ្តល់​ជា​មតិយោបល់​ត្រលប់​​​ដល់​ពួក​យើង​អំពី​ Tik Tok និង​ថា​តើ​យើង​អាច​ចូល​រួម​​ការពារ​​​ដល់​អ្នក​​ជំងឺអេពីឡឹប​ស៊ី​ដោយ​របៀបណា​។ ​ក្រោយ​ពី​ជំនួប​នេះ​ ពួក​យើង​សម្រេច​​បង្កើត​​នូវ​លក្ខណៈកម្មវិធីថ្មី​នេះ ដែល​វា​នឹង​​រំលឹក​ដល់​អ្នក​ប្រើប្រាស់​របស់​យើងអំពី​​​ការ​បង្កើត​វីដេអូ​ដែល​មាន​ពន្លឺ​ ដែល​អាច​ប៉ះពាល់​ដល់​អ្នក​​​ជំងឺអេពីឡឹប​ស៊ី​​។ តាម​រយៈ​លក្ខណៈ​កម្មវិធីថ្មី​នេះ​ ​អ្នក​មើល​វីដេអូទាំង​អស់​នឹង​ទទួល​បាន ​ការ​ផ្តល់​ដំណឹងជាមុន​ទៅ​លើ​​​វីដេអូ​ដែល​អាច​បង្ក​ការ​ប៉ះទង្គិច រួច​អាច​ធ្វើ​ការ​ចុច​រំលងវីដេអូទាំង​នោះ ​បាន​នៅពេល​ដែល​ពួក​គេឆ្លង​កាត់​វា។ ​លក្ខណៈកម្មវិធីថ្មី​នេះ​នៅនឹង​ត្រូវ​បាន​ដាក់​ចេញ​នៅ ​ប៉ុន្មាន​​សប្តាហ៍ខាង​មុខ​នេះ​​​។​

ជំងឺអេពីឡឹបស៊ី​បាន​បង្ក​​ផល​ប៉ះពាល់​ដល់​​ប្រជាជន​​ប្រមាណ​ ៦៥​លាន​នាក់​នៅ​ទូទាំងពិភព​​លោក​។​ យោង​តាមការ​សិក្សា​របស់​​​មូលនិធិ​អេពីឡឹបស៊ី​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មួយ​​ក្នុង​ចំណោម​មនុស្ស​២៦​នាក់​នៅ​សហរដ្ឋអាមេរិក​​នឹង​អាច​វិវត្តន៍​ជំងឺ​អេពីឡឹប​ស៊ី​​នៅអំឡុង​​ពេល​ណា​មួយ​ក្នុង​ជីវិត​របស់​គេ​ ហើយមួយ​ក្នុង​ចំណោម​​​មនុស្ស​១០​នឹង​អាច​​កើត​ភាព​រវើរវាយ ភាំង​ស្មារតីឬ​ប្រកាច់​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ​។​ ​ការ​ផ្លាស់​ប្តូរ​​​​ដែល​ពួក​យើង​កំពុង​តែ​ធ្វើ​ឡើងគឺដើម្បី​ធ្វើ​ឲ្យ​ Tik Tok​ កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ និង​ជាពិសេសដល់​​អ្នក​ដែល​កំពុង​ដែល​មាន​ជំងឺ​អេពីឡឹប​ស៊ី​តែ​ម្តង​។​

Tik Tok​ បាន​កំពុង​តែ​ធ្វើ​ការ​ជាមួយ​នឹង​អង្គ​ការ​អេពីឡឹប​ស៊ី​កំពូល​ៗ​នៅ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ រួម​មាន​មូលនិធិ​អេពីឡឹប​ស៊ី សហគមន៍អេពីឡឹប​ស៊ី ការិយាល័យ​​អេពីឡឹប​ស៊ីកូរ៉េ និង​សមាគមន៍​អេពីឡឹប​ស៊ីជប៉ុន​ ដើម្បី​ចែក​រំលែក​​​ព័ត៌មាន​អំពី​​​លក្ខណៈ​កម្មវិធីថ្មី​​និង​លើក​កម្ពស់​ចំណេះ​ដឹង​អំពី​ជំងឺ​អេពីឡឹប​ស៊ី​ជា​ទូទៅ​។​

ក្រុម​ការងារ​របស់​ពួក​យើង​​បាន​ប្តេជ្ញាក្នុង​ការ​​​​បំពេញ​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់​​នៅ​​ក្នុង​សហគមន៍​ជុំ​វិញ​ពិភព​លោក ហើយ​គោល​ដៅ​រយៈពេល​វែង​របស់​យើង​​​គឺ​ការ​ក្លាយ​ខ្លួន​ជា​ទម្រង់​អន​ឡាញ​ប្រកប​ដោយ​បរិយាប័ន្ន​។ ពួក​យើង​កំពុង​តែ​ខិត​ខំ​បន្ថែម​នូវ​លក្ខណៈ​កម្មវិធី​ថ្មីៗបន្ថែម​ទៀត​ដើម្បី​សម្រេច​គោល​ដៅ​នេះ​ ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។​

ដៃគូរបស់​ពួក​យើង​៖

អ្នក​នាង​ Laura Thrall ដែល​ជាអគ្គនាយក​និង​នាយក​ប្រតិបត្តិ​នៃ​មូល​និធិ​អេពីឡឹប​ស៊ី បាន​និាយាយ​ថា​៖ ​«អ្នក​ជំងឺអេពីឡឹប​ស៊ី​ដែលរង​ការ​ប៉ះទង្គិច​​ជាមួយ​នឹង​រូប​ថត​ អាច​នឹង​ប្រឈម​នឹង​ការ​ប្រកាច់​ ប្រសិន​បើ​ពួក​គេ​​ស្ថិត​នៅ​ក្រោម​ពន្លឺ​ហ្វា​​ក្នុង​​កាលៈទេសៈ​តានតឹង​ណា​មួយ ឬ​​ក្រោម​ទម្រង់​គំរូ​នៃ​ចក្ខុ​ណា​មួយ​។​ បើ​ទោះបី​ជា​ចំនួន​នៃ​អ្នក​ជំងឺអេពីឡឹប​ស៊ី​នៅ​មាន​ចំនួន​តិច​តួច​ក៏​ដោយ ឥទិ្ធពល​របស់​វា​ពិត​ជា​មាន​ភាព​ធ្ងន់​ធ្ងរ​ខ្លាំង​​ណាស់​។ យើងពិត​ជា​រីក​រាយ​ខ្លាំង​ណាស់​ដែល​​ Tik Tok​​​ ចូល​រួម​ដោះ​ស្រាយ​នូវ​បញ្ហា​នេះ​​ តាមរយៈ​​ការ​ផ្លាស់ប្តូរ​លើ​ទម្រង់​កម្មវិធី​របស់​ខ្លួន​ដែល​អាច​ការពារ​​សហគមន៍អេពីឡឹប​ស៊ី​នៅ​ពេល​ដែល​ពួក​គេ​ប្រើប្រាស់​ Tik Tok។ ពួក​យើង​ពិត​ជា​មាន​មោទនភាព​ដែល​បាន​ធ្វើ​ការ​ជាមួយ​នឹង​ Tik Tok​​ ទៅ​លើ​គំនិត​ផ្តួច​ផ្តើម​នេះ​ ហើយ​យើង​ក៏​ត្រេក​អរ​ចំពោះ​ការ​សហការ​របស់​យើង​នាពេល​ខាង​មុខ​​»។

លោក​ស្រី​ Nicola Swanborough ដែល​ជា​នាយក​រង​​នៃ​សង្គម​អេពីឡឹប​ស៊ី​បាន​ឲ្យ​ដឹង​ថា​៖ «បណ្តាញ​សង្គម​ប្រៀប​បាន​នឹង​ខ្សែសង្គ្រោះ​ជីវិត​របស់​អ្នក​ជំងឺ​អេពីឡឹប​ស៊ី ពីព្រោះ​ពួក​គេអាច​ប្រើប្រាស់​វា​ដើម្បី​​​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​ដទៃ​​ពីជុំ​វិញពិភព​លោក​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​​ ផល​អវិជ្ជមាន​របស់​វា​គឺ​​ពន្លឺ​រូប​ថត​និង​មាតិកា​ដែល​កំពុង​ត្រូវ​បាន​ចែក​ចាយ​​ទាំងដោយ​​ចេតនា​និងអចេតនា​នៅ​លើ​ប្រព័ន្ធ​អនឡាញ​ ហើយ​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺអេពីឡឹប​ស៊ី​ប្រកាច់​បាន​។ ពួក​យើង​សង្ឃឹម​ថា​បណ្តាញ​សង្គម​​ផ្សេងៗ​ទៀត​អាច​យក​គំរូ​តាម Tik Tok ដើម្បី​ឲ្យ​សហគមន៍របស់​យើង​កាន់​តែ​​ប្រសើរ​ឡើង​​»។

អ្នក​នាំពាក្យ X ​ របស់​អេពីឡឹប​ស៊ី​នៃ​ប្រទេស​អៀរឡង់​បាន​និយាយ​ថា​៖​«ទស្សនៈវិស័យ​របស់​យើង​គឺ​ធានា​ថា​មនុស្ស​គ្រប់​រូប​នឹង​អាច​រស់​នៅ​ក្នុង​ជីវិត​ដ៏​ពេញ​លេញមួយ​​និង​មិន​ត្រូវ​បាន​កំណត់​ដោយ​ជំងឺអេពីឡឹប​ស៊ី។ Tik Tok បាន​បោះ​ជំហាន​មួយ​ដ៏​ធំ​ក្នុង​ការ​ធ្វើ​ឲ្យវីដេអូ​នៅ​លើ​​បណ្តាញ​សង្គមកាន់​តែ​មាន​សុវត្ថិភាព​និង​អាច​មើល​បាន​ដោយ​មនុស្ស​រាប់​លាន​នាក់​នៅជុំ​វិញ​ពិភព​​លោក រួម​ទាំង​មនុស្ស​ប្រមាណ​ ៤០ម៉ឺន​នាក់​ក្នុង​ប្រទេស​អៀរឡង់​ដែល​កំពុង​មាន​ជំងឺ​អេពីឡឹប​ស៊ីផង​ដែរ​​​​​»។

អ្នក​នាង​ Satomi Umemoto ដែល​ជា​អគ្គនាយក​នៃ​សមាគមន៍​អេពីឡឹប​ស៊ីជប៉ុន​បាន​និយាយ​ថា​៖ «ពួក​យើងគឺជា​​​ក្រុម​ហ៊ុន​ផ្តល់​សេវា​សាធារណៈ ហើយ​ពួក​យើង​បាន​ចាប់​ផ្តើម​ដំណើរ​ការ​​វា​ចាប់​​​តាំង​ពី​ឆ្នាំ​១៩៧៣មក​ម្លេះ​ ដើម្បី​បង្កើត​នូវ​​សង្គមមួយ​ដែល​អ្នក​ជំងឺ​អេពីឡឹប​ស៊ី​និង​​គ្រួសារ​របស់​គេ​អាច​រស់​នៅ​ដោយ​សន្តិភាព​។ វា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថាមាន​អ្នកកើត​ជំងឺ​អេពីឡឹប​ស៊ី​ចំនួន​១លាន​នាក់​នៅ​ក្នុង​ប្រទេស​ជប៉ុន។ អេពីឡឹប​ស៊ីគឺជា​ជំងឺ​​ប្រព័ន្ធប្រសាទ​ខួរក្បាល​​​ដែល​​អាច​កើត​មាន​ចំពោះ​​មនុស្ស​គ្រប់​វ័យ​ចាប់​ពី​ទារក​រហូត​ដល់​មនុស្ស​ចាស់​។ ប្រមាណ​៧០%​ នៃ​អ្នក​ជំងឺអេពីឡឹប​ស៊ី​អាច​រក្សា​ជំងឺរបស់​គេ​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​នឹង​ន ប៉ុន្តែក៏​​មាន​​អ្នក​ជំងឺផ្សេង​ទៀតដែល​មាន​រោគ​សញ្ញា​ដែល​ពិបាក​ក្នុង​ការ​ព្យាបាល​។ ចំនួន​អ្នក​ជំងឺ​អេពីឡឹប​ស៊ី​ដែល​រង​ទង្គិច​ដោយ​រូប​ថត​​មាន​ចំនួន​តិច ដែល​ស្មើ​នឹង​ ១​ក្នុង​ចំណោម​មនុស្ស​៤០០០​នាក់​​តែប៉ុននោះ​ ប៉ុន្តែ​ចំនួន​នេះ​នឹង​កើន​ឡើង​ប្រសិនបើ​អ្នក​ជំងឺ​មិន​បាន​ដឹង​ពី​ស្ថានភាព​​របស់​ខ្លួន​។ ពួក​យើង​កោត​សសើរចំពោះ​ការ​គិត​គូរ​យ៉ាង​ម៉ត់​ចត់របស់​ Tik Tok  ​​​ ​ដែល​បង្កើត​នូវ​បរិយាកាស​មួយ​ដែល​អ្នក​ជំងឺអេពីឡឹប​ស៊ី​អាច​មើល​វីដេអូ​និង​ប្រើប្រាស់​ Tik Tok ប្រកប​ដោយ​សុវត្ថិភា​ព​ ហើយ​វា​ពិត​ជា​កិត្តិយសរបស់​ពួក​យើង​​ដែល​បាន​រួម​ការងារ​ជាមួយ​នឹង​ក្រុម​ការងារ​ Tik Tok។​

លោកវេជ្ជបណ្ឌិត​​ Kim Heung Dong ដែល​ជា​អគ្គនាយក​នៃ​ការិយាល័យ​អេពីឡឹប​ស៊ី​កូរ៉េ​​បាន​និយាយ​ថា​៖ «នាពេល​ថ្មីៗ​នេះ កម្មវិធី​វីដេអូលើ​ទូរស័ព្ទ​កំពុង​ទទួល​បាន​ការ​ពេញ​និយម​​​​និង​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​។ នៅ​ប្រទេស​កូរ៉េ Tik Tok ត្រូវ​បាន​ប្រើប្រាស់​និង​មាន​អ្នក​ផលិត​វីដេអូ​ជា​ច្រើន​នាក់​រួច​មក​ហើយ​។ ពួក​យើង​សូម​ថ្លែង​អំណរគុណ​ដល់​ Tik Tok សម្រាប់​ការ​ខិត​ខំប្រឹង​ប្រែង​របស់​ពួក​គេ​ក្នុង​ការ​បង្កើត​​វីដេអូ​និង​មាតិកាដែល​មាន​សុវត្ថិភាព​ដល់​អ្នក​ជំងឺអេពីឡឹប​ស៊ី​ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​លក្ខណៈ​កម្មវិធី​ «រូប​ថត​ដែល​អាច​បង្ក​ភាព​ប៉ះទង្គិច»​​។ ការិយាល័យ​អេពីឡឹប​ស៊ី​កូរ៉េ​បាន​កំពុង​តែ​​ដោះ​ស្រាយ​​ផល​លំបាក​របស់​អ្នក​ជំងឺ​អេពីឡឹប​ស៊ី​ទាំង​ផ្លូវ​ចិត្ត​និង​កត្តាបញ្ហា​​សង្គម​។​ ពួក​យើង​នឹង​​ផលិត​វីដេអូ​ដែល​ស្តី​ពី​អេពីឡឹប​ស៊ី​ជាមួ​យ​នឹង​ Tik Tok ដើម្បី​ជួយ​ដល់​មនុស្ស​ជា​ច្រើន​បន្ថែម​ទៀត​​​»។​

លោក​ស្រី Ann Little ដែល​ជាប្រធាន​​នាយកនៃ​​ការិយាល័យ​​អេពីឡឹប​ស៊ី​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​៖«ក្នុង​នាម​យើង​ជា​​បណ្តាញ​អង្គការ​ដ៏សំខាន់​ដែល​មាន​សមាជិក​ជាង​១០០​ប្រទេស​ ការិយាល័យ​អេពីឡឹប​ស៊ី​អន្តរជាតិ (IBE) ​​​បាន​មើល​ឃើញ​ថា​គ្រប់​ទី​កន្លែង​នៅ​ទូទាំង​ពិភព​លោ​ក​ដែល​ធ្លាប់​កើត​មាន​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ ឬ​ភ័យ​ខ្លាច​ជំងឺ​អេពីឡឹប​ស៊ី​ កំពុង​ត្រូវ​បាន​ជំនួស​ដោយ​​ការ​យល់​ចិត្ត​និង​យក​ចិត្ត​ទុក​ដាក់​។ ហេតុដូច្នេះ​ហើយ IBE សូម​ស្វាគមន៍​​ដល់​​​លក្ខណៈ​កម្មវិធី​របស់​ Tik Tok​ ដែល​​នឹង​ជួយ​​​ការពារអ្នក​ជំងឺអេពីឡឹប​ស៊ី​ដែល​អាច​រង​ទង្គិច​ដោយ​រូប​ថត​ តាម​រយៈ​ពន្លឺ​​​​ដែល​មិន​ចាំបាច់​។ ជាមួយ​នឹង​អ្នក​ជំងឺអេពីឡឹប​ស៊ី​ប្រមាណ​ជា​ ៥០លាន​នាក់​នៅទូទាំង​ពិភព​លោក​ ដែល​ក្នុង​នោះ​ប្រមាណ​ ៦លាន​នាក់​​រស់​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ ពួក​យើង​សូម​ផ្តល់​ការ​គាំទ្រ​ដល់​​គំនិត​ផ្តួច​ផ្តើម​នានា​ដែល​​កាត់​បន្ថយ​​ហានិភ័យ​ដែល​អាច​បង្ក​ឲ្យ​កើត​មាន​ការ​ប្រកាច់​ និង​ដើម្បី​​កាត់​បន្ថយ​ការ​រើស​អើង​នានាដែល​​អ្នក​ជំងឺអេពីឡឹប​ស៊ី​តែង​ជួប​ប្រទះ​ ហើយ​ជំនួស​មក​វិញ​ដោយ​​លក្ខខណ្ឌ​និង​គុណភាព​ជីវិត​ដ៏​ប្រសើរតាម​ដែល​អាច​ធ្វើ​ទៅ​បាន​​​»​​​៕

អំពី TikTok

TikTok គឺជា​ទម្រង់​វីដេអូ​ខ្លីៗលើ​កម្ម​វិធីទូរស័ព្ទដ៏​​​ឈាន​មុខ​គេ​​។ បេសកកម្ម​របស់​ពួក​យើង​ គឺ​ជំរុញឱ្យ​​មាន​​គំនិត​ច្នៃប្រឌិត​ថ្មី​ និង​បង្កើត​ភាព​សប្បាយ​រីក​រាយ​។ TikTok មាន​ការិយាល័យ​កណ្តាល​នៅ​​ទូទាំង​ពិភពលោក ​រួម​មាន ទីក្រុង​ឡុងដ៍ ​ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ា​រីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និង​តូក្យូ​។ www.tiktok.com

ទំនាក់​ទំនង​​សារព័ត៌មាន​

Rachel Roberts

MSA Marketing Solutions

Rachel.roberts@msacam.com +(855) 96 368 0826

អត្ថបទដោយ​ Joshua Goodman នាយក​ផ្នែក​ផលិត​ផល​ ទំនុក​ចិត្ត​និង​សុវត្ថិភាព Tik Tok

Most Popular

To Top