បរទេស៖ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានប្តេជ្ញាវិនិយោគប្រាក់ប្រហែល១ពាន់លានដុល្លារ សម្រាប់កម្មវិធីវៃឆ្លាត ក្នុងដំណើរការផលិតឧបករណ៍អេឡិកត្រូនិក ដើម្បីកសាងភាពជោគជ័យរបស់ប្រទេស ក្នុងការផលិតបន្ទះឈីបកុំព្យូទ័រ ជំរុញបង្កើនកំណើនសេដ្ឋកិច្ច។
ទីភ្នាក់ងារសារព័ត៌មាន EDaily និង News 1 បានរាយការណ៍ថា លោកប្រធានាធិបតី មូន ជេអ៊ីន បាននិយាយនៅថ្ងៃពុធ ក្នុងកិច្ចប្រជុំនាយកប្រតិបត្តិការបច្ចេកវិទ្យាជាន់ខ្ពស់ ក្នុងទីក្រុង Goyang ខេត្ត Gyeonggi ថា រដ្ឋបាលរបស់លោក បានត្រៀមខ្លួនដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវនិយតកម្មលើកម្មវិធីវៃឆ្លាត និងផ្តល់ប្លង់សម្រាប់ការច្នៃប្រឌិតថ្មី។

តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតីកូរ៉េខាងត្បូងបានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រទេសនានាជុំវិញពិភពលោក កំពុងតែធ្វើការប្រកួតប្រជែងដើម្បីទទួលបានការត្រួតត្រាក្នុងវិស័យកម្មវិធីវៃឆ្លាត ហើយក្តីសុបិនរបស់កូរ៉េខាងត្បូង គឺក្លាយជាប្រទេសនាំមុខមួយក្នុងវិស័យនេះ នៅក្នុងយុគសម័យក្រោយការរាតត្បាតនៃជម្ងឺកូវីដ១៩”៕ប្រែសម្រួល៖ប៉ាង កុង

