បច្ចេកវិទ្យា

ទ័ពជើងទឹកអាមេរិក តេស្តកូនដ្រូនស្វ័យប្រវត្តិ ប្រើជាគោលដៅសម្រាប់ ការសាកល្បងអាវុធឡាស៊ែ

បរទេស៖មជ្ឈមណ្ឌលសង្គ្រាមផ្ទៃសមុទ្ររបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាស នូវការតេស្តសាកល្បងមួយ ដែលកូនដ្រូនស្វ័យប្រវត្តិ ត្រូវបានបង្ហោះនិងចុះចតលើនាវាកំពុងបើក សម្រាប់ប្រើជាគោលដៅសម្រាប់អាវុធឡាស៊ែ។

ការតេស្តសាកល្បង ដែលធ្វើឡើងកាលពីសប្ដាហ៍មុន នៅកងពល NSWC ក្នុងទីក្រុង Port Hueneme រដ្ឋកាលីហ្វូញ៉ានេះ មានទាំងកម្មវិធីសូហ្វហ្វែ ដែលក្រុមហ៊ុន Planck Aerosystems Inc. ផលិតឡើងសម្រាប់កងទ័ពជើងទឹក ដែលអនុញ្ញាតឲ្យកូនដ្រូនហោះតាមនាវា ដោយគ្មានមនុស្សចាំគ្រប់គ្រងបញ្ជាលើវា។

តាមសេចក្តីរាយការណ៍ កូនដ្រូននោះ ប្រើប្រាស់កម្មវិធីសូហ្វហ្វែបង្ហាញទិសដៅស្វ័យប្រវត្តិ ដែលរចនាបង្កើតឡើង ធ្វើឲ្យយន្តហោះគ្មានមនុស្សបើក អាចធ្វើប្រតិបត្តិការបានយ៉ាងត្រឹមត្រូវនិងដោយឯករាជ្យ តាមនាវាឬក៏របស់កំពុងតែធ្វើចលនាផ្សេងទៀត៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top