បច្ចេកវិទ្យា

រោងចក្រផលិត វ៉ាក់សាំងកូវីដ១៩ នៅអង់គ្លេស AstraZeneca អះអាងថា វ៉ាក់សាំង “កំពុងស្ថិតក្នុងការសិក្សាបន្ថែមទៀតសិន”

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា រោងចក្រផលិតឳសថនាំមុខគេនៅអង់គ្លេស ដែលមានឈ្មោះថា AstraZeneca បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ធ្វើការស្រាវជ្រាវបន្ថែមទៀតដែលចាំបាច់សម្រាប់ការផលិតវ៉ាក់សាំងកូវីដ១៩ បន្ទាប់ពីមានការចោទសួរជាច្រើន ទៅលើប្រសិទ្ធិភាពនៃការការពារជំងឺដែលផ្តល់ជូនដោយរោងចក្រ ប៉ុន្តែ ការបន្ថែមលើការធ្វើតេស្ត ទំនងជាងនឹងប៉ះពាល់ដល់ការអនុម័តច្បាប់ នៅអឺរ៉ុប ។

លោក Pascal Soriot នាយកប្រតិបត្តិរបស់ក្រុមហ៊ុន AstraZeneca ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Bloomberg News ដែលបានលើកឡើងថា ជំនួសឲ្យការបន្ថែមលើការធ្វើតេស្តនោះ នឹងបន្តវិនិច្ឆ័យលើដំណើរការរបស់សហរដ្ឋអាមេរិក ហើយក្រុមហ៊ុន AstraZeneca អាចដាក់បញ្ចូលនូវការសិក្សាថ្មី ដើម្បីវាយតម្លៃអំពីកម្រិតទាបនៃការបង្ហាញសមត្ថភាពវ៉ាក់សាំងរបស់ខ្លួនដែលល្អជាងការប្រើប្រាស់កម្រិតពេញលេញ ។

ក្រុមហ៊ុន AstraZeneca និងដៃគូរបស់ខ្លួន គឺសកលវិទ្យាល័យ University of Oxford បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងតែស្វែងរកការអនុម័តច្បាប់ សម្រាប់វ៉ាក់សាំង បន្ទាប់ពីខ្លួនបានបង្ហាញអំពីប្រសិទ្ធិភាពមធ្យមប្រាណ៧០ភាគរយនោះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top