បច្ចេកវិទ្យា

ចិន បញ្ចូនយានអវកាស ទៅកាន់គន្លងវិថី នៃភពព្រះចន្ទ្រ

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា លេខាធិការដ្ឋានអវកាសជាតិចិន (CNSA)បានប្រកាសឲ្យដឹងថា យានអវកាសរបស់ប្រទេសចិន Chang’e-5 ត្រូវបានបញ្ជូនទៅកាន់គន្លងតារាវិថីនៃភពព្រះចន្ទ្រ កាលពីថ្ងៃសៅរ៍ ដើម្បីធ្វើការប្រមូលវត្ថុវិភាគ និងវិលត្រឡប់ពីភពព្រះចន្ទ្រវិញ ។

លេខាធិការដ្ឋាន CNSA បានឲ្យដឹងថា បន្ទាប់ពីបានហោះហើរអស់រយៈពេលប្រមាណ១១២ម៉ោងពីភពផែនដី យានអវកាស បានស្ថិតនៅចម្ងាយ៤០០គីឡូម៉ែត្រពីផ្ទៃនៃភពព្រះចន្ទ្រនៅវេលាម៉ោង៨និង៥៨នាទីល្ងាច និងបានឆ្លងផុតបន្ទាប់ពីបានធ្វើដំណើរប្រមាណ១៧នាទី ។

យោងតាមទិន្នន័យដែលបានតាមដានអំពីថេរវេលាពិតប្រាកដ បានឲ្យដឹងថា យានអវកាសរុករក ទទួលបានជោគជ័យក្នុងការឈានចូលដល់គន្លងព្រះចន្ទ្រទទួលបានជោគជ័យ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top