បរទេស:ប្រភពព័ត៌មានចេញផ្សាយដោយ គេហទំព័ររបស់The Vergeកាលពីថ្ងៃពុធទី១៧ខែឧសភាឆ្នាំ២០១៧បានសរសេរថាម៉ាស៊ីនបុរាណ អាយុកាលប្រមាណជា ២០០០ឆ្នាំមួយប្រភេទដែលត្រូវបានគេចាត់ទុកថា ជាកំព្យូទ័ររបស់មនុស្សបុរាណហើយ វាត្រូវបានគេប្រទះឃើញពីតំបន់កោះមួយរបស់ប្រទេសក្រិកដែល វាត្រូវបានកប់ជាមួយ នឹងខ្សាច់និងបំណែកទូកបុរាណដែលគេជឿជាក់ថាប្រើប្រាស់សម្រាប់ដឹកជញ្ជូនម៉ាស៊ីន កំព្យូទ័របុរាណដ៏ចំណាស់នេះ។
ដំណើរដើមហេតុនៃការប្រទះឃើញនេះ ត្រូវបានកើតឡើងដំបូងនាដើមទសវត្សទី២០គឺឆ្នាំ១៩០០នៅពេលដែលក្រុមអ្នកនេសាទ ត្រីមួយក្រុមនាំគ្នាទៅមុជទឹក នៅក្នុងតំបន់ខាងលើនោះហើយម្នាក់ក្នុងចំណោមពួកគេបានប្រទះឃើញ ដៃដែលធ្វើពិលង្ហិន មួយចេញពីបំណែកនាវាចំណាស់ដែលបានលេចនោះ។
ក្រោយមករយៈពេល២ឆ្នាំអ្នកនយោបាយមួយរូប របស់ប្រទេសក្រិកដែលមានឈ្មោះSpirydon Staisបានធ្វើដំណើទៅទស្សនាវត្ថុដែលប្រទះឃើញទាំងនោះដែល ត្រូវបានគេយកទៅតំកល់នៅក្នុងសារមន្ទីរមួយកន្លែងក្នុងប្រទេស ហើយអ្វីដែលគាត់បានប្រទះភ្នែកឃើញនោះគឺជាម៉ាស៊ីនAntikytheraដែលជាជឿជាក់ថា ជាកំព្យូទ័រប្រើប្រាស់ក្រុមអ្នកប្រាជ្ញបុរាណក្នុងការសិក្សាស្រាវជ្រាវអំពីចក្រវាឡយើង កាលពីសម័យអតីតកាល៕
ប្រែសម្រួល:ស៊ុនលី