បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសអូស្ត្រាលីគឺនឹងត្រៀមដាក់ស្នើសុំច្បាប់ថ្មីមួយទៅសភាជាតិ ដែលនឹងអាចឲ្យក្រុមហ៊ុនបច្ចេកវិទ្យា យក្សដូចជា Facebook និង Googleជាដើមក្នុងការបង់លុយ សម្រាប់មតិកាព័ត៌មាន ចេញពីមុខងារសារព័ត៌មានរបស់ខ្លួន។
រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសថានេះ គឺច្បាប់ដំបូងបំផុតលើលោកដែល នឹងអាចអនុញ្ញាតិឲ្យអង្គភាពសារព័ត៌មានក្នុងការទទួលបានកម្រៃ ដ៏សមរម្យមួយពីសំណាក់ក្រុមហ៊ុន យក្សទាំងនេះសម្រាប់កិច្ចការងារដែល
ពួកគេខិតខំធ្វើ។
ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនទាំងនោះ បានឆ្លើយតបថាសេចក្តីព្រាងច្បាប់ថ្មីនេះ នឹងអាចធ្វើឲ្យប៉ះពាល់និងរារាំងការផ្តល់ព័ត៌មានទៅ ឲ្យក្រុមអ្នកប្រើប្រាស់និងអ្នកអានជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី