បច្ចេកវិទ្យា

Apple គំរាមដកកម្មវិធីចេញពី Store របស់ខ្លួន ប្រសិនបើពួកគេ មិនគោរពតាមមុខងារសុវត្ថិភាពថ្មី 

អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Apple គ្រោងនឹងបញ្ចេញមុខងារប្រឆាំង នឹងការតាមដានថ្មីនៅឆ្នាំក្រោយ ហើយបានប្រកាសអ្នកអភិវឌ្ឍន៍ដែលមិនលេងតាមច្បាប់នឹងត្រូវ បណ្តេញចេញពី Apple Store បើមិនគោរពតាមមុខងារសុវត្ថិភាពថ្មីធ្វើ ឲ្យអ្នកប្រើប្រាស់រារាំងអ្នកផ្សាយពាណិជ្ជកម្មមិនឲ្យតាម ដានពួកគេនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌឺលីម៉ែល។

ក្រុមហ៊ុនបាននិយាយថា លក្ខណៈពិសេសនាពេលខាងមុខហៅថា “តម្លាភាពតាមដានកម្មវិធី” នឹងស្នើសុំការអនុញ្ញាតពីអ្នកប្រើប្រាស់មុនពេលក្រុមហ៊ុន និងកម្មវិធីត្រូវបានអនុញ្ញាតឲ្យតាមដានសកម្មភាពរបស់ពួកគេ នៅលើអ៊ីនធើណេតដោយពួកគេអាចបដិសេធ ឬអនុម័តដោយចុចប៊ូតុង។វាត្រូវបានកំណត់ថានឹងដាក់ឲ្យដំណើរការនៅឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុន Apple បានជំរុញកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការដើម្បីឲ្យអ្នកអភិវឌ្ឍន៍មានពេលវេលាបន្ថែមទៀតក្នុងការផ្លាស់ប្តូរស្របតាមច្បាប់ថ្មី។

ទោះយ៉ាងណាលក្ខណៈពិសេសនៃភាពឯកជនត្រូវបានឆ្លើយតបជាមួយនឹងការរិះគន់ពីក្រុមហ៊ុន និងអ្នកផ្សាយពាណិជ្ជកម្មមួយចំនួនជាពិសេស Facebookអះអាងថា កិច្ចខិតខំប្រឹងប្រែងនេះមិនមានលក្ខណៈប្រកួតប្រជែងហើយនឹងប៉ះពាល់ដល់អាជីវកម្មខ្នាតតូច។ Facebookបានស្តីបន្ទោសក្រុមហ៊ុន Apple កាលពីរដូវក្តៅដោយនិយាយថា វានឹងធ្វើឲ្យសមត្ថភាពរបស់អ្នកបង្កើតកម្មវិធីរកលុយបានពីការផ្សព្វផ្សាយគោលដៅ៕ដោយ៖លី ភីលីព

Most Popular

To Top