បរទេស៖ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ កំពុងតែជំរុញបោះជំហានទៅមុនជាមួយផែនការនានា ដើម្បីធ្វើការកសាងផលិត នាវាបំពាក់ប្រព័ន្ធការពារ Aegis ថ្មីចំនួនពីរគ្រឿង ក្រោយបញ្ឈប់ការដាក់ពង្រាយ ប្រព័ន្ធការពារមីស៊ីលអាមេរិក Aegis Ashore ដែលមានមូលដ្ឋាននៅលើគោក។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK និងទីភ្នាក់ងារសារព័ត៌មាន Nikkei បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានមានប្រសាសន៍នៅថ្ងៃពុធម្សិលមិញនេះថា ទីក្រុងតូក្យូមានផែនការធ្វើការកសាងផលិតនាវាចំនួនពីរគ្រឿង ដែលអាចបំពាក់ដោយប្រព័ន្ធការពារមីស៊ីល Aegis។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះ គឺត្រូវបានធ្វើឡើង ក្រោយក្រសួងការពារជាតិជប៉ុន បានធ្វើការដាក់សំណើលើផែនការផលិតនាវាថ្មីនេះ នៅមុនគណបក្សលទ្ធិប្រជាធិបតេយ្យសេរី និងដៃគូចម្រុះរបស់ខ្លួន គឺមជ្ឈមណ្ឌល Komeito៕ប្រែសម្រួល៖ប៉ាង កុង