បច្ចេកវិទ្យា

ប្រទេសចិនគ្រោង នឹងរឹតបន្តឹង ច្បាប់សម្រាប់ក្រុមហ៊ុន បច្ចេកវិទ្យាធំៗ

ចិន៖បើតាមការអះអាងរបស់មន្ត្រីកំពូលថា ប្រទេសចិននឹងបន្តមានវិធីសាស្រ្តវិជ្ជមាន និងការប្រយ័ត្នប្រយែងចំពោះ ការរីកចម្រើនយ៉ាងឆាប់រហ័ស នៃឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ខ្លួន ប៉ុន្តែនឹងធ្វើការឃ្លាំមើលយ៉ាងដិតដល់ លើករណីធំធេងពេកក្នុងការបរាជ័យ លើវិស័យនេះ ខណៈអនុម័តវិធានការណ៍ ឲ្យបានទាន់ពេលវេលា និងគោលដៅ ដើម្បីការពារហានិភ័យជាប្រព័ន្ធថ្មីយោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។

លោក Guo Shuqing លេខាបក្សនៃធនាគារប្រជាជនចិន ដែលជាធនាគារកណ្តាលបាននិយាយនៅក្នុងសុន្ទរកថា មួយតាមរយៈតំណភ្ជាប់វីដេអូ ទៅនឹងមហោស្រពភាពយន្ត FinTech របស់ប្រទេសសិង្ហបុរី។ក្រុមហ៊ុនបច្ចេកវិទ្យា ធំកំពុងគ្របដណ្តប់លើទីផ្សារមីក្រូហិរញ្ញវត្ថុក្នុងប្រទេសហើយទទួលបានសិទ្ធិផ្តាច់មុខ ដែលមិនមានប្រភពធនធានទិន្នន័យ។

លោក Guo ជាប្រធាននៃធនាគារចិន និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារចិនបានបន្តថា ក្រុមបច្ចេកវិទ្យាតិចតួចមួយក្រុមបានគ្រប់គ្រងទីផ្សារមីក្រូហិរញ្ញវត្ថុទាក់ទងនឹងផលប្រយោជន៍សាធារណៈ។ និយតករត្រូវតែយកចិត្តទុកដាក់ខ្ពស់ចំពោះហានិភ័យរបស់ស្ថាប័ន និងឆ្លងរាលដាល។

ភាគច្រើននៃក្រុមហ៊ុនបច្ចេកវិទ្យាធំប្រតិបត្តិការអាជីវកម្មឆ្លងវិស័យ ជាមួយសកម្មភាពហិរញ្ញវត្ថុនិងបច្ចេកវិទ្យា។ លោកបានបន្ថែមថា ការបរាជ័យរបស់ក្រុមហ៊ុន ទាំងនេះអាចនាំឲ្យមានហានិភ័យហិរញ្ញវត្ថុជាប្រព័ន្ធ ហើយវាចាំបាច់ត្រូវអនុម័ត វិធានការឲ្យបានទាន់ពេលវេលា និងគោលដៅដើម្បីទប់ស្កាត់ដូចគ្នា៕ដោយ៖លី ភីលីព

Most Popular

To Top