បច្ចេកវិទ្យា

Amazon កំពុងសម្លឹងរកមើល ឧស្សាហកម្មសេវា Cloud កំពុងរីកចម្រើន ក្នុងប្រទេសចិន

អាមេរិក៖ក្រុមហ៊ុន Amazon Web Services ជាវេទិកាសេវាកម្ម Cloud របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon នៅសហរដ្ឋអាមេរិក នឹងបង្កើនការវិនិយោគរបស់ខ្លួន នៅក្នុងទីផ្សារកុំព្យូទ័រ Cloud កំពុងរីកចម្រើនក្នុងប្រទេសចិន និងពន្លឿនជំហានរបស់ខ្លួន ក្នុងការផ្តល់សេវា cloud បន្ថែមទៀតក្នុងគោលបំណងជំរុញ ការផ្លាស់ប្តូរឌីជីថល និងធ្វើឲ្យប្រសើរឡើងនូវសហគ្រាសចិនយោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។

លោក Gu Fan អ្នកគ្រប់គ្រងទូទៅនៃការគ្រប់គ្រងផលិតផល និងយុទ្ធសាស្រ្តទីផ្សារនៅ AWS China បាននិយាយថា ទំហំទីផ្សារនៃឧស្សាហកម្មកុំព្យូទ័រ Cloud របស់ប្រទេសចិនដ៏ធំធេង ប៉ុន្តែផ្នែកនេះនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ លោក Gu បានបន្តថា ក្រុមហ៊ុនអ៊ីនធើណេតចិនមួយចំនួន និងអ្នកចាប់ផ្តើមអាជីវកម្មមានការរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យសុខាភិបាល ការអប់រំ និងប្រព័ន្ធផ្សព្វផ្សាយមានការកើនឡើងនូវតម្រូវការសម្រាប់សេវាកម្ម Cloud ។

លោកបានបន្ថែមថា ក្រុមសហគ្រាសក្នុងស្រុកដែលកំពុងរីកចម្រើនកំពុងប្រើហេដ្ឋារចនាសម្ព័ន្ធសកល និងសេវាកម្ម Cloud របស់ AWS ដើម្បីពង្រឹងការជំរុញសកលភាវូបនីយកម្មរបស់ពួកគេ និងធ្វើឲ្យពួកគេកាន់តែរហ័សរហួនជាមួយនឹងការចំណាយទាប។

លោក Gu បានអះអាងថា AWS នឹងពន្លឿនការបង្កើតសេវាកម្ម AWS បន្ថែមទៀតនៅក្នុងប្រទេសចិនដើម្បីបំពេញតម្រូវការពីអតិថិជនចិន និងផ្តល់ដំណោះស្រាយសម្រាប់ទីផ្សារចិន។ វាបានដាក់ឲ្យដំណើរការសេវាកម្មកុំព្យូទ័រ និង Cloud ច្រើនជាង ១៥០ ក្នុងប្រទេសសម្រាប់ឆមាសទីមួយ៕ ដោយ៖លី ភីលីព

Most Popular

To Top