បច្ចេកវិទ្យា

ប្រទេសចិនឈរលេខ១ ផ្នែកបច្ចេកវិទ្យាសិប្បនិម្មិត ដោយមានក្រុមហ៊ុន AI Unicorn ភាគច្រើននៅលើពិភពលោក

ចិន៖ The 21st Century Business Herald បានរាយការណ៍ កាលពីពេលថ្មីៗនេះថា ប្រទេសចិនឈរលើកំពូលតារាងប្រទេស ដែលមានក្រុមហ៊ុន ផលិតគ្រឿងសិប្បនិម្មិតច្រើនជាងគេបំផុត លើពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ដោយដកស្រង់សម្ដីលោក An Hui អនុប្រធានវិស្វករ នៃវិទ្យាស្ថានស្រាវជ្រាវCCID នៃក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន បាននិយាយថា ប្រទេសចិនមានក្រុមហ៊ុន AI Unicorn ចំនួន២០៦ ដែលក្រុមហ៊ុនចិនទំាងនេះ បានដើរតួនាទីនាំមុខគេ នៅឆ្នាំ ២០១៩ ។ កាលពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០១៩ ក្រុមហ៊ុនស៊ើបការណ៍សិប្បនិម្មិតចិន បានរៃអង្គាសប្រាក់បាន ៤០ ពាន់លានដុល្លារឈរនៅលំដាប់ទី ២ នៅលើពិភពលោក និងស្មើនឹង ២២ ភាគរយនៃចំនួនសរុប។

ស្ថិតិបានបង្ហាញថា គិតត្រឹមពាក់កណ្តាលខែតុលា ប្រទេសចិន មានក្រុមហ៊ុនមនុស្សយន្តឆ្លាតវៃចំនួន ១,៤៩៩ ក្រុមហ៊ុនដ្រូនចំនួន ២,៧០៧ ក្រុមហ៊ុនក្រុមហ៊ុនទទួលស្គាល់មុខចំនួន ៦.៧២២ ក្រុមហ៊ុនសំឡេងឆ្លាតចំនួន ២,៨៥៥ ក្រុមហ៊ុន និងក្រុមហ៊ុនបើកបរឆ្លាតវៃ ចំនួន ៦.១៤៣ ។ កាលឆ្នាំ ២០១៩ រដ្ឋាភិបាលចិន បានដាក់ចេញនូវគោលនយោបាយប្រមាណ ២៧៦ ដើម្បីជំរុញការអភិវឌ្ឍ AI ក្នុងប្រទេស។

គេរំពឹងថា ចំណែកទីផ្សារមុខមាត់ ទទួលស្គាល់របស់ប្រទេសចិន នឹងមានចំនួន ៤៤.៥៩ ភាគរយនៃចំនួន សរុបរបស់ពិភពលោកនៅឆ្នាំ ២០២៣ ។ សេចក្តីរាយការណ៍បាននិយាយថា មនុស្សយន្តឧស្សាហកម្មប្រមាណ ៧៨៣.០០០ នាក់ កំពុងប្រតិបត្តិការតាមរោងចក្រ ក្នុងប្រទេសចិន ហើយការរីករាលដាល នៃមេរោគCOVID-១៩ បានរីករាលដាល ដល់ការវិវត្តនៃបច្ចេកវិទ្យា AI នៅក្នុងវិស័យវេជ្ជសាស្ត្រ៕ ដោយ៖លី ភីលីព

Most Popular

To Top