បច្ចេកវិទ្យា

ទ័ពជើងទឹក អាមរិកគ្រោង ស្នើសុំនាវាថ្មី ចំនួន៨២គ្រឿង

បរទេស៖ផែនការកសាងនាវាមានរយៈពេល៣០ឆ្នាំ របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក ស្នើសុំនាវាថ្មីចំនួន៨២គ្រឿង នៅត្រឹមឆ្នាំ២០២៦ ដោយចំណាយ ទឹកប្រាក់សរុបដល់ទៅ១៤៧ពាន់លានដុល្លារ ដែលជាការបង្កើន ដ៏ច្រើនមួយ លើសផែនការពីមុនៗ។

របាយការណ៍ប្រគល់ឲ្យសភា២៣ទំព័រ ស្តីពីផែនការរយៈពេល វែងប្រចំាឆ្នាំ ស្នើកសាងនាវាទ័ពជើងទឹក ដែលចេញនៅថ្ងៃព្រហស្បតិ៍ បានស្នើសុំឲ្យកសាង នាវាមុជទឹកវាយប្រហារថ្មី៣គ្រឿង នាវាគ្មានមនុស្សបើកធុនធំចំនួន៤គ្រឿង និងការរចនារបស់ ក្រុមហ៊ុនផលិតនាវាទីពីរ សម្រាប់នាវាចម្បាំង និងការដាក់ឲ្យឈប់ប្រើនូវនាវាទ័ពជើងទឹកបច្ចុប្បន្នភាគច្រើន។

គួរបញ្ជាក់ថា ផែនការទ័ពជើងទឹកអាមេរិកដែលបាន ប្រកាសឡើងនោះ គឺមានភាពខុសប្លែងគ្នាពីគម្រោងនានាពីមុនរបស់ទ័ពជើងទឹក ដែលរួមមាន ទាំងការបង្កើនចំនួននាវា៤៤គ្រឿង នៅចន្លោះឆ្នាំ២០២១និង២០២៦ ក្នុងទំហំទឹកប្រាក់១០២ពាន់លានដុល្លារ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top