បរទេស៖ក្រុមហ៊ុនស្រាវជ្រាវអាវកាសធំបំផុត លើលោករបស់លោក Elon Musk នៅសប្តាហ៍នេះ ត្រូវបានគេជឿជាក់ថា កំពុងតែព្យាយាមដើម្បីអាចក្លាយ
ខ្លួនទៅជាក្រុមហ៊ុន ដែលមានតម្លៃខ្លួន រហូតទៅដល់៩២ពាន់ប៊ីលានដុល្លារ ជាមួយនឹងការប្រកាស ស្វែងរកប្រាក់វិនិយោគបន្ថែម និងផុតសុពលភាពត្រឹមខែ
មករាខាងមុខនេះ។
The Bloomberg ដែលបានចេញផ្សាយអត្ថបទនេះ បានសរសេរទៀតថា SpaceX កាលពីពាក់កណ្តាលខែសីហា ខ្លួនបានប្រមូលទុនវិនិយោគប្រមាណជា
៩ពាន់លានដុល្លាររួចម្តងហើយ និងធ្វើឲ្យតម្លៃខ្លួនរបស់ក្រុមហ៊ុន បានកើនឡើងដល់៤៦ពាន់ប៊ីលានដុល្លារ ដែលក្នុងនោះគេបានដឹងទៀតថា ក្រុមហ៊ុន Fidelity
គឺជាអ្នកវិនិយោគធំបំផុតនៅគ្រានោះ។
ការរំពឹងទុកដ៏គួរឲ្យទុកចិត្តនេះ បានធ្វើឡើងបន្ទាប់ពី SpaceX ចុងក្រោយនេះ បានធ្វើកិច្ចការងារ ដ៏ធំជោគជ័យចំនួន២លើក ដែលក្នុងនោះ មានជាការបង្ហោះយាន
ទៅកាន់ស្ថានីយអាវកាសអន្តរជាតិ កាលពីថ្ងៃទី១៦ខែវិច្ឆិកា និងចុងក្រោយនេះ គឺជាការតេស្ត ជោគជ័យយានអាវកាសប្រភេទ SN8៕
ប្រែសម្រួល៖ស៊ុនលី