បច្ចេកវិទ្យា

កងកម្លាំងម៉ារីន និងកងទ័ពអាកាស តេស្តប្រព័ន្ធចែករំលែក ទិន្នន័យលើ យន្តហោះចម្បាំង F-22 និង F-35

បរទេស៖កងកម្លាំងម៉ារីននិងកងទ័ពជើងអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានតេស្តជោគជ័យជាលើកដំបូង នូវប្រព័ន្ធចែករំលែកទិន្នន័យដោយផ្ទាល់ លើយន្តហោះចម្បាំង F-22 និង F-35 ក្នុងសមយុទ្ធហ្វកហាត់មួយ នៅរដ្ឋអារីហ្សូណា និងណេវ៉ាដា។

ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ប្រាប់ថា យោងតាមកងកម្លាំងទ័ពជើងអាកាសសហរដ្ឋអាមេរិក ការធ្វើតេស្តសាកល្បងនោះ គឺជាការបង្ហាញដ៏ថ្មីបំផុតនៃស្ថាបត្យកម្មប្រព័ន្ធ ដែលគាំទ្រដល់ប្រព័ន្ធគ្រប់គ្រងសមរភូមិកម្រិតខ្ពស់របស់ខ្លួន។

គួរបញ្ជាក់ថា យន្តហោះចម្បាំងជំនាន់ទី៥ ជាទូទៅមានសមត្ថភាពត្រឹមតែធ្វើទំនាក់ទំនងគ្នាទៅវិញទៅមកជាមួយគ្នាវា ព្រមទាំងបញ្ជានិងគ្រប់គ្រងមជ្ឈមណ្ឌលនានាប៉ុណ្ណោះ ប៉ុន្តែមិនអាចធ្វើទំនាក់ទំនងជាមួយយន្តហោះចម្បាំងប្រភេទផ្សេងគ្នាបានទេ ព្រោះពួកវាប្រើប្រាស់ភាសាឌីជីថល ដែលមិនត្រូវគ្នា៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top