បច្ចេកវិទ្យា

Tik Tok ធ្វើបច្ចុប្បន្នភាព​​ គោលការណ៍​របស់​ខ្លួន​ ដើម្បី​គាំទ្រ​ដល់សុខុមាលភាព សហគមន៍

សុវត្ថិភាព​យុវជន​នៅតែបន្តជា​អាទិភាព ​រួម​ជា​មួយ​នឹង​​សកម្មភាព ​ដែលផ្តល់​ផល​ប៉ះពាល់​ថ្មី​មួយ​ចំនួន​នៅ​ក្នុង​​គោល​ការណ៍​សុវត្ថិភាពលើ​កុមារ​ឬ​ក្មេងៗ​របស់​ Tik Tok​ រួម​​​មាន​ការ​ភ្នាល់​ ហ្គេម ឬ​សកម្មភាព​គ្រោះ​ថ្នាក់​ផ្សេងៗដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​យុវជន នឹង​មិន​ត្រូវ​បាន​អនុញ្ញាតិ​នៅ​លើ​ Tik Tok   

សេចក្តី​ណែនាំ​ដែល​ត្រូវបាន​កំណែថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​រួម​បញ្ចូល​មតិ​យោបល់​​និង​ពាក្យពាចន៍​​ដែល​ត្រូវ​បាន​ប្រើ​ដោយ​​អ្នក​ជំនាញ​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​ ដើម្បី​ពង្រឹង​​គោល​ការណ៍​Tik Tok អំពី​ការ​ធ្វើ​បាប​ខ្លួន​ឯង និង​មាតិកាអំពី​ការ​ធ្វើ​អត្តឃាត​ និង​ដើម្បី​បញ្ជៀស​ពី​សកម្មភាព​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​គ្រោះ​ថ្នាក់​

ឯកសារ​ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​និង​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​​​ការណែនាំពី ​​ចិត្ត​វិទូនៃ​អាកប្បកិរិយានិង​អ្នក​ជំនាញ​បង្កាការ​ធ្វើ​អត្តឃាត​ នឹង​ត្រូវ​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​ដើម្បីគាំទ្រ​អ្នក​ប្រើប្រាស់​ទាំង​ឡាយ​ណា​ដែល​អាច​នឹង​កំពុង​មាន​ផល​លំបាក​នៅ​ក្នុង​សហគមន៍​ Tik Tok

រាជធានីភ្នំពេញ ​ប្រទេសកម្ពុជា​ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០៖ ​Tik Tok​ ប្រកាស​ពី​ការ​ធ្វើ​បច្ចុប្បន្នភាព​ទៅលើ​គោល​ការណ៍​សហគមន៍(Community Guidelines)​ដែល​ផ្តោត​យ៉ាង​លម្អិត​ទៅ​លើ​ថា​តើ​អ្វី​ដែល​នឹង​ត្រូវ​បាន​អនុញ្ញាតិ​​ឲ្យ​មាន​លើ​ Tik Tok។ គោល​ការណ៍​សហគមន៍​របស់​យើង​គាំទ្រ​ដល់​​បទពិសោធន៍បែប​កំសាន្ត​​​និង​រស់​ររវើក​ដែល​អ្នក​ប្រើប្រាស់​ចូល​ចិត្ត​។ គោល​ការណ៍​​ទាំង​នោះ​បាន​បង្ហាញ​ពី​ក្រម​សីលធម៌​​និង​​ជម្រុ​ញ​ដល់​បរិយាកាស​ស្វាគមន៍​​ដល់​សហគមន៍ទាំង​មូល​។ ពួក​យើង​នឹង​បន្ត​ពិនិត្យ​និង​ពង្រឹង​គោល​ការណ៍​របស់​ពួក​យើង​ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អារម្មណ៍​ផាសុកភាព​និង​សុវត្ថិភាព​ក្នុង​ការ​បង្កើត​និង​ចែក​រំលែក​នៅ​លើ​ Tik Tok។​

ការ​លើក​កម្ពស់​គោល​ការណ៍​ប្រកប​ដោយ​បរិយាបន្ន​

នៅ​លើ​ Tik Tok គោល​ការណ៍​សុវត្ថិភាព​មិន​មែន​ជា​ការ​ដាក់​ឲ្យ​គ្រាន់​តែ​មាន​ឬ​ជា​ការ​​ដាក់​លំអ​នោះ​ទេ តែ​វា​ជា​កិច្ច​ការ​ចំបង​របស់​ពួក​យើង​ ហើយ​ក្រុម​ការងារ​របស់​ពួក​យើង​​តែង​តែ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ និង​គិត​គូរ​យ៉ាង​ម៉ត់​ចត់​នៅពេល​ដែល​យើង​ធ្វើ​ការ​បង្កើត​គោល​ការណ៍​ទាំង​នោះ​។ អ្នក​គ្រប់​គ្នា​អាច​ប្រើប្រាស់​គោល​ការណ៍​របស់​យើង​​បាន​ ដោយ​សារ​វា​បាន​គ្រប​ដណ្តប់​ទៅ​លើ​ផ្នែក​ផ្សេងៗទាំង​១០​នៃ​មាតិកា​។ ការ​ធ្វើ​បច្ចុប្បន្នភាព​នេះ​បាន​បន្ថែម​ចំនុច​លម្អិត​ទៅ​លើ​ផ្នែក​នីមួយៗ​​ ដោយ​ផ្អែក​ទៅ​លើ​​​  អាកប្បកិរិយា​ដែល​យើង​​សង្កេត​មើល​ឃើញ​​នៅលើ​កម្ម​វិធី មតិ​កែ​លំអពី​សហគមន៍ និង​អនុសាសន៍​ផ្តល់​ដោយអ្នក​សិក្សា ​អង្គការ​សង្គម​ស៊ីវិល​ និង​ក្រុម​ប្រឹក្សា​​ផ្តល់​យោបល់​លើ​មាតិកា​របស់​យើង​។

ស្រប​ពេល​ដែល​គោល​ការណ៍​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​និង​រៀប​រៀង​រួច​ជា​ស្រេច​ យើង​នឹង​ធ្វើ​ការ​បញ្ជាក់​ពី​ចំនុច​សំខាន់​មួយ​ចំនួននៃ​គោល​ការណ៍​ទាំង​នោះ​ដែល​ពួក​យើង​បាន​ពង្រឹង​បន្ថែម​ដើម្បី​គាំទ្រ​ដល់​សុខុមាល​ភាព​សហគមន៍ទាំង​មូល​។​

  • ពួក​យើង​ចង់​ឲ្យ​សហគមន៍របស់​មាន​ការ​ជឿជាក់​​និង​ទទួល​បាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្ហាញ​ភាព​ជា​ខ្លួន​ឯង​។ គោល​ការណ៍ដែល​ត្រូវបានធ្វើ​បច្ចុប្បន្ន​ ត្រូវ​បាន​បង្កើត​ជាមួយ​នឹង​ការ​​រួម​បញ្ចូល​អនុសាសន៍​និង​ពាក្យពាចន៍​​ដែល​បាន​ណែនាំពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​ដើម្បី​ពង្រឹង​​គោល​ការណ៍​Tik Tok អំពី​ការ​ធ្វើ​បាប​ខ្លួន​ឯង និង​មាតិកាអំពី​ការ​ធ្វើ​អត្តឃាត​និង​ដើម្បី​បញ្ជៀស​ពី​សកម្មភាព​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​គ្រោះ​ថ្នាក់​។ គោល​ការណ៍​របស់​យើង​អំពីមាតិកា​នៃ​ការ​ទទួល​ទាន​អាហារបាន​បន្ថែម​នូវ​​ការ​​ពិចារណា​ថា​តើ​វា​បាន​បញ្ចូល​សកម្មភាព​ធ្វើ​​ឲ្យ​ចុះ​ទម្ងន់​ណា​មួយ​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​​ដែរ​ឬទេ​។
  • ពួក​យើង​យល់​ពី​ផល​លំបាក​ដែល​ជន​រង​គ្រោះ​ពី​ការ​វាយ​ប្រហារ​តែ​ង​ជួប​ប្រទះ​នៅ​ពេល​ដែល​គេ​បង្ហាញ​ភាព​ជា​ខ្លួន​ឯង​នៅ​លើ​បណ្តាញ​អន​ឡាញ​។ ហេតុដូច្នេះ​ហើយ​ពួក​យើង​បាន​ពង្រឹង​គោល​ការណ៍​ស្តី​ពី​ការ​វាយ​ប្រហារ និងការ​បៀត​បៀន​នានា ហើយ​​​សេចក្តី​ណែនាំ​របស់​យើង​​ក៏​កាន់​តែ​មាន​ភាព​ជាក់​លាក់​ជាង​មុន​អំពី​ប្រភេទ​នៃ​មាតិកានិង​សកម្មភាព​ណាមួយ​ដែល​មិន​អនុញ្ញាតិ​ឲ្យ​​មាន​នៅ​លើ Tik Tok រួម​មាន​​ការ​ហែក​យក​ព័ត៌មាន​ ជជីក​រក​ព័ត៌មានរបសបុគ្គល​ណា​មួយ​ និង​គោល​ការណ៍​ប្រឆាំង​នឹង​ការ​បៀត​បៀន​​ផ្លូវ​ភេទ​ជា​ច្រើន​បន្ថែម​ទៀត​។
  • សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់​គ្រប់​ៗរូប​នៅ​ក្នុង​សហគមន៍​របស់​យើង​គឺ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​យើង​ខ្លាំង​ណាស់​ ជាពិសេស​គឺ​សុខុមាល​ភាព​របស់​យុវជន​។ ស្រប​តាម​គោល​ការ​ណ៍​ស្តីពី​សកម្មភាព​គ្រោះ​ថ្នាក់​ដែល​មាន​ស្រាប់​ ពួក​យើង​បាន​ធ្វើ​ការ​កំណត់​ ដាក់​ឈ្មោះ ឬ​លុប​ចោល​នូវ​មាតិកា​ដែល​បង្កជា​សកម្មភាព​ឬ​ការ​ភ្នាល់​ណាមួយ​ដែល​គ្រោះ​ថ្នាក់​។ អីឡូវ​នេះ​ យើង​បាន​បន្ថែម​សកម្មភាព​ប៉ះពាល់​ចូល​ទៅ​ក្នុង​ផ្នែក​មួយ​នៃ​គោល​ការណ៍​សុវត្ថិភាព​ កុមារ​ឬក្មេងៗ ដើម្បី​បញ្ជៀស​មាតិកា​នៃ​ការ​ភ្នាល់​គ្នា ហ្គេម ឬសកម្មភាព​គ្រោះ​ថ្នាក់​ណា​មួយ​ ហើយ​វា​នឹង​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​មាន​នៅ​លើ​Tik Tok ឡើយ​។ ពួក​យើង​តែង​តែ​ជម្រុញ​អ្នក​ប្រើប្រាស់​ឲ្យ​មាន​ភាព​ច្នៃ​ប្រឌិត​និង​សប្បាយ​រីក​រាយ ​ប៉ុន្តែ​មិន​មែន​នៅ​ក្នុង​ន័យ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ជន​ ឬ​ក្រុម​ណា​មួយ​ឡើយ​។
  • Tik Tok បង្ហាញ​ពី​ជំហរយ៉ាង​មុត​មាំ​ក្នុង​ការ​ប្រឆាំង​ទៅនឹង​​អំពើ​ហិង្សា​ទាំង​អន​ឡាញ​និង​ក្រៅប្រព័ន្ធ​អន​ឡាញ​។ ពួក​យើង​បាន​ធ្វើ​បច្ចុប្បន្នភាព​​គោល​ការណ៍​គ្រោះ​ថ្នាក់​បុគ្គល​និង​ស្ថាប័ន​របស់​ពួក​យើង​​ដើម្បី​ផ្តោត​​ឲ្យ​កាន់​តែ​ច្បាស់​ទៅ​លើ​បញ្ហា​អំពើ​ហិង្សា​។ អីឡូវ​នេះ សេចក្តី​ណែនាំ​របស់​យើង​​ត្រូវ​បាន​រៀប​រាប់​កាន់​តែ​លម្អិត​ពី​និយម​ន័យ​នៃ​ការ​គំរាម​គំហែង​ ឬ​ការ​ញុះញង់ ក៏​ដូច​ជា​មាតិកានិង​សកម្មភាព​ដែល​យើង​ហាម​ឃាត់​នៅ​លើ​Tik Tok។

ស្រប​ពេល​ដែល​យើង​ធ្វើ​ការ​បង្កើត​គោល​ការណ៍​ប្រកប​ដោយ​បរិយាបន្ន​ ពួក​យើង​ក៏​បន្ត​ធ្វើឲ្យTik Tok ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​អ្នក​រាល់​គ្នា​។ ថ្មីៗនេះ​ ពួក​យើង​បាន​ប្រកាស​ពី​លក្ខណៈកម្មវិធី​ថ្មី​ដើម្បី​គាំទ្រ​ដល់​អ្នក​ប្រើប្រាស់​ដែល​មាន​ជំងឺអេពីឡឹប​ស៊ី(photosensitive epilepsy) ហើយ​ពួក​យើង​កំពុង​ដាក់​ចេញ​នូវ​កម្មវិធី​ថ្មី​បម្លែង​អក្សរទៅជា​សម្លេង​ ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​បម្លែង​អក្សរ​ឬ​អត្ថបទ​ទៅជា​សម្លេង​ ដែល​ចុច​ស្តាប់​បាន​នៅ​ពេល​ដែល​វា​ស្ថិត​ក្នុង​វីដេអូ​ (text-to-speech)។

ព័ត៌មាន​និង​ឯកសារ​ថ្មី​​ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​សុខុមាល​ភាព​

នៅ​ពេល​ដែល​យើង​ធ្វើ​ការ​កំណត់​ពី​ប្រធាន​បទ​ប្រឈម​ដូចជា​ការ​ធ្វើ​បាប​ខ្លួន​ឯង​ យើង​តែង​មាន​សេចក្តី​អាណិត​អាសូរ​ទៅដល់​ជន​រង​គ្រោះ​។ នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ យើង​នឹង​ធ្វើ​ការ​ដាក់​ចេញ​នូវ​ព័ត៌មាន​​មួយ​ចំនួន​ដែល​នឹង​ជួយ​ដល់​ជន​រង​គ្រោះ​ ​ដែល​កំពុង​រង​ផលលំបាក។​ ព័ត៌មាន​​ទាំង​នោះ​ត្រូវ​បាន​បង្កើ​ត​​ឡើង​ជាមួយ​នឹង​ការ​ណែនាំ​ពី​​ចិត្ត​វិទូនៃ​អាកប្បកិរិយា​កំពូល និងអ្នក​ជំនាញ​ការពារ​ការ​ធ្វើ​អត្តឃាត​ និង​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ផ្តល់​យោបល់​នៅ​សហរដ្ឋអាមេរិច​របស់​យើង​។​ អីឡូវ​នេះ​ ប្រសិន​បើ​នរណាម្នាក់​ធ្វើ​ការ​ស្វែង​រក​ពាក្យ​ «ធ្វើបាប​ខ្លួន​ឯង» ឬ »ស្អប់​ខ្លួន​ឯង» ពួក​គេ​នឹង​ទទួល​បាន​នូវ​សកម្មភាព​ណែនាំ​ជាមួយ​នឹង​​ភស្តុតាង​ច្បាស់​លាស់​ដែល​ពួក​គេ​អាច​ធ្វើ​បាន​។ ហើយ​ចំពោះ​ការ​ស្វែង​រក​ជំនួយ​ផ្លូវ​អារម្មណ៍ អ្នក​ប្រើប្រាស់​នៅ​តែ​អាច​ធ្វើ​ការ​ទំនាក់​ទំនង​ទៅ​កាន់​ទូរស័ព្ទ ឬ​ផ្ញើសារទៅកាន់​ ​ National Suicide Prevention Lifeline។

ពួក​យើង​ក៏​បាន​ដាក់​ចេញ​ជម្រើសមើល​វីដេអូនៅខាង​លើ​វីដេអូ​​។ ប្រភេទវីដេអូ​ទាំង​នោះ​​​ត្រូវ​បាន​​​​ដក​ចេញ​ពី​ការ​របស់​មាតិកា​នៃ​អ្ន​ក​ប្រើប្រាស់(For You feed)​ ហើយ​លក្ខណៈនៃ​កម្មវិធីនេះ​មាន​គោល​បំណង​​កាត់​បន្ថយ​ការ​មើល​មាតិកាវីដេអូ​ទាំង​នោះ​ដោយ​មិន​បាន​រំពឹង​ទុក​ជា​មុន​ តាម​រយៈការ​ផ្តល់​នូវ​ជម្រើស​ក្នុង​ការ​រំលង​វីដេអូ​ឬ​ក៏​មើល​វា។​

ពួក​យើង​បន្ត​បង្កើត​នូវ​លក្ខណៈកម្មវិធីដើម្បី​ជួយ​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​គ្រប់​គ្រង​បទពិសោធន៍​នៃ​ការប្រើប្រាស់​ Tik Tok របស់ពួក​គេ​ តាម​រយៈ​ការកំណត់​មតិ​ដែល​ពួក​គេ​មិន​ចង់​មើល​ដោយ​ស្វ័យ​ប្រវត្ត ឬ​ការ​និយាយ​ថា​ «មិន​ចាប់​អារម្មណ៍»​ លើ​វិដេអូ​ដែល​មាន​នៅ​លើ​មាតិការបស់ពួក​គេ​​។ វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​យើងដែល​អ្នក​ប្រើប្រាស់​អាច​​ផ្តល់​ជា​មិត​យោបល់​និង​អាច​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ថា​មាតិការបស់​គេ​អាច​នឹង​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ដទៃផ្សេង​ទៀត​។

ចាប់​តាំង​ការ​រីករាល​ដាល​នៃ​ជំងឺ Tik Tok បាន​ផ្តល់​ព័ត៌មាន​ទាក់​ទង​នឹង​សុខភាព​សាធារណៈពី​អ្នក​ជំនាញ​ និង​អ្នក​សង្គ្រោះ​ជួរមុខ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​របស់​ពួក​គេ​។ ពួក​យើង​ពិត​ជា​មាន​មោទនភាព​ដែល​សហគមន៍​របស់​យើង​បាន​រួប​រួម​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​​ចំពោះ​មុខ រួម​មានការ​ចូល​រួម​នៅ​ក្នុង​យុទ្ធនាការ​​ #សំអាត​វា​ចេញ​(#wipeitdown)​  និង​#នៅផ្ទះ​ប្រកបដោយ​ភាព​រីករាយ​ ហើយ​ការ​ចូល​រួម​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​យើង​បាន​ភ្ជាប់​ទំនាក់​ទំនង​និង​រីក​រាយ​ជា​មួយ​គ្នា​នៅគ្រាលំបាក។​ ខណៈពេល​វាក់​សាំង​កូវីដ ១៩​កំពុង​ត្រូវ​បាន​គេ​ពិសោធ​និង​ផលិត​ឡើង​ ពួក​យើង​បាន​បន្ត​ការ​ប្រឹង​​ប្រែង​ដើម្បី​គាំទ្រ​សុខុមាល​ភាព​សហគមន៍​ តាមរយៈ​ការ​ចែក​រំលែក​ព័ត៌មាន​ដែល​មាន​ប្រភព​ច្បាស់​លាស់អំពីវាក់​សាំង​។ ជាមួយ​គ្នា​នោះ​ដែរ ពួ​ក​យើង​ក៏​បន្ត​លុប​ចោល​ព័ត៌មាន​មិន​ពិត ​(misinformation) ​អំពី​ជំងឺកូវីដ ១៩​និង​វាក់​សាំង​របស់​វា។​

នៅ​សប្តាហ៍​ខាង​មុខ​នេះ​ ព័ត៌មាន​អំពី​ជំងឺកូវីដ ១៩(coronavirus resource hub) នឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព(updated)​ជាមួយ​នឹង​​សំនួរ​ដែល​ត្រូវ​បាន​សួរ​ញឹក​ញាប់​ និង​ចម្លើយ​ដែល​ផ្តល់​ដោយ​អ្នក​ជំនាញ​លើ​សុខភាព​សាធារណៈ រួម​មាន​មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជម្ងឺឆ្លង (CDC)។ លោក​អ្នក​អាច​ស្វែង​រក​មជ្ឈមណ្ឌល​ឯកសារ​អំពី​ជំងឺ​កូវីដ១៩​បាន​នៅ​លើ​គេហទំព័រ​ខាង​ក្រៅ តាម​រយៈមឺនុយ​ការ​ស្វែងរក​ ​ផ្ទាំង​ប៉ាណូកូវីដ​១៩ និង​​វីដេអូ​ដែល​ស្តីអំពី​ជំងឺ​កូវីដ​១៩ ដែល​ត្រូវ​បាន​​មើល​ជាង​២លាន​ដង​ពីជុំ​វិញពិភព​លោក​​ក្នុង​រយៈពេល​ត្រឹម​តែ​៦ខែ​ប៉ុណ្ណោះ​។  ពួក​យើង​ក៏​បាន​សហការជា​មួយ​នឹង​​ក្រុម​ហាឡូ (Team Halo) ដែល​អាច​ឲ្យ​អ្ន​ក​វិទ្យាសាស្ត្រ​នៅ​ជុំ​វិញពិភពលោក​​ចែក​រំលែក​ពី​ដំណើរ​ការ​នៃ​ផលិត​វាក់​សាំង​តាម​រយៈវីដេអូ​។​

ការ​អប់​រំ​សហគមន៍

ពួក​យើង​បាន​ធ្វើ​ការ​អប់រំ​និង​ពង្រឹង​ការ​យល់​ដឹង​របស់​ពួក​គេ​តាម​រយៈ​គោលការណ៍​របស់​ពួក​យើង​ដែល​មាន​នៅ​ក្នុង​វីដេអូ​ ការ​ផ្តល់​ដំណឹង​ និង​ឧបករណ៍​សុវត្ថិភាព​។ នៅ​ក្នុង​ខែ​នេះ​ អ្នក​ប្រើប្រាស់​ Tik Tok នឹង​ទទួល​បាន​ការ​គោលការណ៍​ដែល​ទើប​នឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​។ ការ​ផ្តល់​សុវត្ថិភាព​ដល់​សហគមន៍​គឺជា​ការ​ប្តេជ្ញា​​គ្មាន​ដែន​កំណត់​។ ពួក​យើង​បាន​ដឹង​ពី​ទំនួល​ខុស​ត្រូវ​របស់​យើង​ចំពោះ​អ្នក​ប្រើប្រាស់​របស់​យើង​ ក្នុង​ការ​ការ​ពារ​និង​ឆ្លើយ​តប​នៅ​ពេល​ដែល​មាតិកាថ្មី​ត្រូវ​បាន​បង្កើត​ឡើង​។ ហេតុដូច្នេះ​ហើយ​​ ពួក​យើង​នឹង​បន្ត​ពង្រឹង​គោល​ការណ៍​របស់​យើង​ ជាមួយ​នឹង​​បច្ចេក​វិទ្យា​ថ្មី​ដែល​នឹង​អាច​ឲ្យ​យើង​រក​ឃើញ​នូវ​មាតិកាដែលផ្តល់​ផល​​ប៉ះពាល់​ដោយ​ស្វ័យ​ប្រវត្ត បង្កើត​លក្ខណៈកម្មវិធីដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​គ្រប់​គ្រង​ការ​ប្រើប្រាស់​ Tik Tok ក៏​ដូចជា​ការ​ជ្រើស​រើស​មាតិកា និង​ផ្តល់​អំណាច​ដល់​សហគមន៍​របស់​យើង​ក្នុង​ការ​បង្កើត​បរិយាកាស​ដ៏​គួរឲ្យជឿជាក់​មួយ។ ជា​ចុង​ក្រោយ ពួក​យើង​សង្ឃឹម​ថា​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​​ទាំង​នេះ នឹង​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​ទទួល​បាន​បទពិសោធន៍​ដែល​រីក​រាយ​និង​ប្រកប​ដោយ​​​អត្ថន័យ។​

TikTok គឺជាកម្មវិធីមួយដែលមានការដោនឡូតច្រើនជាងគេបំផុតនៅលើពិភពលោក។ លោក​អ្នក​អាច​ធ្វើ​ការ​ទាញ​យក​កម្មវិធី​ Tik Tok បាន​នៅ​លើ​  iOS Google Play

TikTok គឺជាគោលដៅឈានមុខគេសម្រាប់វីដេអូតាមទូរស័ព្ទបែបខ្លីៗ។ បេសកកម្មរបស់យើង គឺដើម្បីជម្រុញភាពច្នៃប្រឌិត និងនាំមកនូវភាពរីករាយ។ TikTok មានការិយាល័យទូទាំងពិភពលោករួមមានទីក្រុងឡូសអេនជេលេស ញូវយ៉ក ឡុង ប៉ារីស ប៊ែរឡាំង ឌូបៃ មុមបៃ សិង្ហបុរី ហ្សាការតា សេអ៊ូល និងតូក្យូ។ www.tiktok.com

ការសាកសួរព័ត៌មាន៖

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

Rachel Roberts

ក្រុមហ៊ុន MSA Marketing Solutions

Rachel.roberts@msacam.com +(855) 96 368 0826

Most Popular

To Top