សេនហ្វ្រេនស៊ីស្កូ៖កម្មវិធីទូរទស្សន៍ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមរិក Apple និងសេវាកម្មអ៊ីនធើណេតបង់ថ្លៃ Apple TV + នឹងមាននៅលើឧបករណ៍ Chromecast ចុងក្រោយរបស់ Googleអាចប្រើប្រាស់បានផ្លូវការនៅដើមឆ្នាំក្រោយ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
កាលពីពេលមុនក្រុមហ៊ុន Apple ពេលខ្លះបានរក្សាទុកសិទ្ធិទទួលបានសេវាកម្មរបស់ខ្លួនសម្រាប់ប្រព័ន្ធអេកូឡូស៊ីនៃឧបករណ៍ផ្នែករឹង ប៉ុន្តែថ្មីៗនេះបានបន្ទន់ជំហរក្នុងការជំរុញអាជីវកម្មសេវាកម្មរបស់ខ្លួន។
ក្រុមហ៊ុន Google បាននិយាយថា Apple TV នឹងមាននៅលើឧបករណ៍ជាច្រើនទៀតដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android TV នាពេលអនាគត។
ក្រុមហ៊ុន Google បាននិយាយកាលពីសប្តាហ៍មុនថា Apple Music នឹងមានលើឧបករណ៍បំពងសំឡេងឆ្លាត Google។ កាលពីឆ្នាំមុន Apple បានបង្កើតកម្មវិធីទូរទស្សន៍នេះនៅលើឧបករណ៍ Fire TV របស់ Amazon.com Inc និងនៅលើវេទិការបស់ Roku Inc៕


