អង់គ្លេស៖ក្រុមអ្នកស្រាវជ្រាវថ្មីបាននិយាយថា ការធ្វើតេកែវស្តិ៍ភ្នែកថ្មីមួយដែលប្រើសិប្បនិម្មិតAIដើម្បីសិក្សាស្កែនរីទីណាអាចព្យាករណ៍ពីការចុះខ្សោយ នៃភ្នែកដែលទាក់ទងនឹង(AMD)រយៈពេល៣ឆ្នាំមុនពេលរោគសញ្ញាចាប់ផ្តើម នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ផ្នែកដំបូងនៃការធ្វើតេស្តិ៍ដែលបង្កើតឡើង ដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យឡុងដ៍ត្រូវបានគេហៅថាដារ៉ាស៊ី។ DARC ពាក់ព័ន្ធនឹងការចាក់ថ្នាំ ជ្រលក់ចូលទៅក្នុងចរន្តឈាមរបស់មនុស្សដើម្បីបំភ្លឺកោសិកាផ្នែកខាងស្ត្រេសនៅក្នុងរីទីណាដូច្នេះ ពួកវាលេចចេញនូវពណ៌សភ្លឺនៅក្រោមកាមេរ៉ាពន្លឺ។
កោសិការឆ្អឹងខ្នងដែលស្ត្រេសទាំងនេះ អាចនាំឲ្យមានភាពមិនធម្មតា និងក្រោយមកលេចចេញនូវសរសៃឈាមដែលបណ្តាលឲ្យ AMD អាចប៉ះពាល់ដល់ផ្នែកកណ្តាលនៃចក្ខុវិស័យ។ ផ្នែកទី ២ នៃការធ្វើតេស្តិ៍នេះប្រើវិធីដោះស្រាយAIត្រូវបាន បណ្តុះបណ្តាលដើម្បីរកឲ្យឃើញថា តើចំណុចពណ៌សលេចធ្លោនៅជុំវិញម៉ាកូឡាបង្ហាញ ពីហានិភ័យ AMD ខ្ពស់។
AMD មានគោលបំណង និងស៊ីជម្រៅជាងការវិនិច្ឆ័យរបស់គ្លីនិក ហើយវាក៏អាចវិភាគរូបភាពនៃរីទីណាបានរាប់ពាន់ផងដែរ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ការធ្វើតេស្តិ៍របស់ពួកគេអាចត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណជំងឺនេះឲ្យបានឆាប់ ដើម្បីឲ្យការព្យាបាលអាចការពារពីការបាត់បង់ចក្ខុវិស័យប្រកបដោយប្រសិទ្ធភាព៕