អូស្ត្រាលី៖ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ក្រុមអ្នកក្រមាញ់មនុស្សក្រៅភព កំពុងស៊ើបអង្កេតសញ្ញាវិទ្យុអាថ៌កំបាំង ពីផ្កាយជិតខាងរបស់យើង Proxima Centauri ដែលបណ្តាល ឲ្យមានការរំភើបចិត្តខ្លាំងបំផុត ចាប់តាំងពីសញ្ញាអស្ចារ្យកាលឆ្នាំ ១៩៧៧
ក្រុមអ្នកស្រាវជ្រាវមកពីគម្រោង Breakthrough Listen ដែលជាគំនិតផ្តួចផ្តើម ដោយចំណាយប្រាក់អស់ ៧០ លានផោន ដើម្បីស្វែងរកជីវិតមនុស្សក្រៅភព តាមរយៈប្រព័ន្ធកែវយឺតវិទ្យុ ហើយបានសិក្សារលកវិទ្យុ ចាប់តាំងពីខែមេសាឆ្នាំ ២០១៩ ។ Proxima Centauri មានអាយុកាល ៤,២ ឆ្នាំពន្លឺពីផែនដី និងមានភពចំនួន ២ ត្រូវបានគេស្គាល់គឺភពយក្សហ្គាប៊ូព និងភពថ្មមួយដែលមានឈ្មោះថា Proxima b នៅក្នុងតំបន់ដែលអាចរស់នៅបាន។
សញ្ញានេះ ត្រូវបានរកឃើញដោយកែវយឹតវិទ្យុParkes នៅប្រទេសអូស្ត្រាលីក្នុងខែមេសា ឬឧសភា ឆ្នាំ ២០២០ យោងតាមរបាយការណ៍របស់ The Guardian ហើយមិនដូចការបែកធ្លាយវិទ្យុមុនៗ មិនត្រូវបានគេសន្មតថា ជាប្រភពដែលបង្កើត ដោយមនុស្សនៅលើផែនដី ឬជិតផែនដីនោះទេ។ វាទំនងជាសញ្ញានេះ មានការពន្យល់ពីធម្មជាតិ ប៉ុន្តែវាមិនបានបញ្ឈប់ក្រុមតារាវិទូ អ្នកប្រមាញ់មនុស្សក្រៅភព ពីការស្តាប់ឲ្យជិតជាងអ្វី ដែលពួកគេធ្លាប់គិតនោះទេ។
ក្រុមការងារនិយាយថា នេះគឺជាសញ្ញាវិទ្យុមួយ ដែលគួរឲ្យចាប់អារម្មណ៏បំផុត ចាប់តាំងពី“ WOW!” សញ្ញានៅក្នុងឆ្នាំ ១៩៧៧ ដែលនាំឲ្យមនុស្សជាច្រើនគិតថា វាមានប្រភព មកពីអរិយធម៌មនុស្សក្រភពឆ្ងាយ។ Proxima b ជាពិភពថ្មមានរាងដូចផែនដី ធ្វើដំណើរជុំវិញតំបន់ ដែលអាចរស់នៅបាននៃតំបន់ Proxima Centauri ជាតំបន់មួយ ដែលទឹករាវអាចហូរនៅលើផ្ទៃផែនដី៕ ដោយ៖លី ភីលីព