បរទេស៖ក្រសួងការពារជាតិ របស់ប្រទេសអូស្ត្រាលី តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានធ្វើសេចក្តីប្រកាសមួយថា យន្តហោះចម្បាំង F-35A របស់ប្រទេសអូស្ត្រាលី ទើបបានទទួលចំណាត់ថ្នាក់សមត្ថភាព ប្រតិបត្តិការបឋម។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រោយការតេស្តសាកល្បងរយៈពេលពីរឆ្នាំ ចំណាត់ថ្នាក់សមត្ថភាពបឋមនេះ បានធ្វើឲ្យយន្តហោះផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin អាចដាក់ប្រើប្រាស់ក្នុងប្រតិបត្តិការទាំងស្រុង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Linda Reynolds បាននិយាយដូច្នេះថា “ក្នុងពេលបច្ចុប្បន្ននេះ កងកម្លាំងការពារជាតិអូស្ត្រាលី មានកងយន្តហោះ F-35A រួចរាល់ដើម្បីធ្វើតួនាទីវាយប្រហារនិងការប្រយុទ្ធតាមអាកាសប្រកបដោយបច្ចេកវិទ្យាទំនើប ហើយយន្តហោះមួយកងផ្សេងទៀត បានត្រៀមផ្តល់ការហ្វឹកហាត់ថ្នាក់ពិភពលោកនៅទីនេះ គឺក្នុងប្រទេសអូស្ត្រាលី”៕ប្រែសម្រួល៖ប៉ាង កុង