បច្ចេកវិទ្យា

ក្រុមហ៊ុន បច្ចេកវិទ្យាកជប៉ុន Sony នឹងដាក់លក់ PlayStation 5 នៅឥណ្ឌាក្នុងខែកុម្ភៈ

តូក្យូ៖ក្រុមហ៊ុន Sony Corp បាននិយាយថា កុងសូលហ្គេម PlayStation 5 (PS5) របស់ខ្លួននឹងត្រូវដាក់លក់នៅក្នុងប្រទេសឥណ្ឌានាប៉ុន្មាន សប្តាហ៍ខាងមុខនេះ ដោយសារវាព្យាយាមទាញយកផលចំណេញ ពីការរីករាលដាលមេរោគCOVID-19ពីហ្គេមយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុនជប៉ុនមួយនេះបានសរសេរលើបណ្តាញទំនាក់ទំនងពី PlayStation India Twitter ថា យើងរីករាយនឹងប្រកាសថា PS5 នឹងត្រូវដាក់លក់នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២១ ។ ក្រុមហ៊ុនបច្ចេកវិទ្យាបានបន្តថា ការបញ្ជាទិញជាមុនសម្រាប់ PS5 នឹងចាប់ផ្តើមនៅថ្ងៃទី ១២ ខែមករាហើយនឹងមានការបញ្ជាទិញនៅតាមហាងលក់រាយធំ ៗ រួមទាំង Amazon និង Flipkart ។

ក្រុមហ៊ុន Microsoft Corp បានបើកដំណើរការ ម៉ាស៊ីនលេងហ្គេម Xbox របស់ខ្លួនចំនួន២ម៉ូដែលនៅក្នុងខែវិច្ឆិកា ពោលគឺ ៧ ឆ្នាំ បន្ទាប់ពីការដាក់បង្ហាញស៊េរីមុន ខណៈក្រុមហ៊ុន Sony បានចាប់ផ្តើមដំណើរការម៉ាស៊ីន PS5 របស់ខ្លួន នៅក្នុងទីផ្សារស្នូលពីរថ្ងៃក្រោយមក៕
ដោយ៖លី ភីលីព

Most Popular

To Top